ក្បាច់ Jailbreak ថ្មី! អាចដំណើរ​ការ Android លើ iPhone 7

  • 2020-03-05 03:11:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ Correlium បាន​បង្ហាញ​ចេញ​នូវ​វិធី​ Jailbreak ដែល​កំពុង​ស្ថិត​ក្នុង​ការ​សាក​ល្បង​មួយ អាច​​ឲ្យ​គេ​ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ Android នៅ​លើ iPhone បាន។

ដោយ​ប្រើ​ប្រាស់​នូវ​ Jailbreak ឈ្មោះ checkra1n គេ​អាច​ចូល​ទៅ​ដល់ bootloader នៃ​ iPhone ម៉ូដែល​ចាស់ៗ ហើយ​ជា​មួយ Project Sandcastle អាច​ឲ្យ​អ្នក​ដំឡើង​​ប្រព័ន្ធ​ប្រតិបត្តិការ​ Android លើ iPhone 7 ឬ iPhone 7 Plus បាន។ ក្រុម​ការងារ​កំពុង​ខិតខំ​ធ្វើ​ការ​បន្ថែម​ទៀត​ដើម្បី​ផ្ដល់​ការ​គាំទ្រ​ដល់ iPhone ម៉ូដែល​ផ្សេង​ទៀត។

ក្រៅ​​ពី​អាច​ទ្រាំទ្រ​តែ​ជា​មួយ iPhone 7 ឬ iPhone 7 Plus នា​ពេល​នេះ មាន​​ផ្នែក​​ជា​ច្រើន​នៃ iPhone ដែល​មិន​ទាន់​ដំណើរ​ការ​នៅ​ឡើយ។ ក្នុង​នោះ​មាន​ដូច​ជា​កាមេរ៉ា, Bluetooth និង​ Modem អ៊ីនធឺណិត ដែល​មិន​ទាន់​ដំណើរ​ការ។

ខាង​ក្រោម​ជា​វីដេអូ​​បង្ហាញ​អំពី​ការ​ដំឡើង Android លើ iOS ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី Forbes ៖​​​

​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង