Apple រំពឹង​បោះបង់​កាមេរ៉ា 12MP ចោល ហើយ​បំពាក់​ Sensor ទំហំ​ធំ​នេះ​វិញ​លើ iPhone 12 Pro

  • 2020-03-06 02:52:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ព្យាករណ៍​របស់​លោក​លោក Filip Koroy ម្ចាស់ Channel ល្បី​ឈ្មោះ EverythingApplePro ​បាន​បង្ហើប​ថា iPhone 12 Pro នា​ឆ្នាំ ២០២០ នេះ នឹង​មាន​បំពាក់​ Sensor កាមេរ៉ា​ទំហំ​ធំ​ដល់ 64MP វិញ ពោល​គឺ​ធំ​ជាង​សេរ៊ី​ iPhone បច្ចុប្បន្ន​ប្រមាណ​ជាង ៥ ដង​ឯ​ណោះ។

ការ​ប្រើប្រាស់​ថ្មី​នេះ នឹង​ផ្តល់​ឲ្យ​សាច់រូបភាព​ដែល​ផ្តិត​ចេញ​មក​កាន់​តែ​ច្បាស់​ម៉ត់​ល្អ ហើយ​តាម​ប្រភព​ដដែល​ជឿ​ថា​កម្រិត​ពន្លឺ​នៃ​គ្រាប់​ឡេន Ultra-Wide ក៏​នឹង​ធ្វើ​បាន​ល្អ​ជាង​មុន ៣៥ ភាគរយ ជាមួយ​ការ​បន្ថែម​មុខងារ​ថត Macro Mode ទៅ​ក្នុង​ឡេន​មួយ​នោះ​ ហើយ​កាមេរ៉ា​មុខ​នឹង​អាច​ថត Selfie គាំទ្រ​មុខងារ Night Mode ទៀត​ផង។

iPhone 12 Pro ក៏​នឹង​មាន​បំពាក់​ថាមពល​ថ្ម ៤ ៤០០mAh ធំ​ជាង iPhone 11 Pro Max ​ប្រមាណ ១០ ភាគរយ ជាមួយ​ការ​គាំទ្រ​ប្រព័ន្ធ​ 5G និង​ល្បឿន​អេក្រង់​កម្រិត 120Hz។

ចំពោះ​ប្រព័ន្ធ iOS 14 ​លោក Koroy ក៏​ជឿ​ថា​នឹង​មាន​ការ​ពង្រឹង​ប្រសើរ​ច្រើន​ជាង​មុន ហើយ​រៀបចំ​រចនាបថ​ផ្ទៃ​កម្មវិធី​ឲ្យ​កាន់​តែ​ងាយ​ស្រួល​មើល​ជាង​មុន​ថែម​ទៀត។

រីឯ​ស្នាម​ឆក​នឹង​បន្សល់​តូច​ជាង​មុន​ព្រោះ​បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ​នឹង​ជំនួស​ឆ្លង​កាត់​ការ​ប្រើប្រាស់​គ្រាប់​កាមេរ៉ា Periscope រុញ​ឲ្យ​ទីតាំង​ផ្ទុក​មាន​ទំហំ​តូច៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា