កម្មវិធី AnTuTu បាត់ស្រមោលពី Google Play Store ដោយមិនដឹងមូលហេតុ
- 2020-03-10 01:47:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី AnTuTu បាត់ស្រមោលពី Google Play Store ដោយមិនដឹងមូលហេតុ
ចន្លោះមិនឃើញ
AnTuTu គឺជាកម្មវិធីមួយដែលអាចឲ្យអ្នកប្រើប្រាស់វាស់វែងសមត្ថភាពស្មាតហ្វូន ឬ Tablet របស់ខ្លួន និងអាចប្រៀបធៀបកម្លាំងជាមួយឧបករណ៍ដទៃទៀត។ កម្មវិធីនេះត្រូវបានក្រុមហ៊ុនទូរសព្ទចិនជាច្រើនប្រើប្រាស់ជាយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួន។
អំឡុងចុងសប្ដាហ៍កន្លងទៅ កម្មវិធីទាំងអស់របស់ AnTuTu រួមមាន AnTuTu 3DBench, AnTuTu Benchmark និង AITutu Benchmark បានបាត់មុខពី Google Play Store ប៉ុន្តែនៅមានលើ Apple App Store។ Google មិនបានប្រាប់ពីហេតុផលនៃការដកកម្មវិធីចេញនោះទេ ប៉ុន្តែមានភាគច្រើនសង្ស័យថាវាជាផ្នែកមួយនៃការសម្អាតកម្មវិធីដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនបង្កើតកម្មវិធីឈ្មោះ Cheetah Mobile។
យ៉ាងណាក្ដីនាយកប្រតិបត្តិ AnTuTu ឈ្មោះ Zhao Chen បានចេញមុខបញ្ជាក់អំពីទំនាក់ទំនងជាមួយ Cheetah Mobile ថា AnTuTu មានអាយុកាលចាស់ជាង Cheetah Mobile ហើយ Cheetah Mobile ត្រឹមតែជាម្ចាស់ភាគហ៊ុនមួយនៃ AnTuTu តាំងពីឆ្នាំ ២០១៤ មក។ Cheetah Mobile មិនដែលបានប៉ះគណនី Google Play របស់ AnTuTu ហើយ AnTuTu ក៏មិនដែលធ្វើការផ្សព្វផ្សាយណាមួយសម្រាប់ Cheetah Mobile ដែរ៕