ស្រាយចម្ងល់ពីសមត្ថភាពពិត តម្លៃពិត ស្មាតហ្វូនស៊េរីថ្មី OPPO Reno3 អ្នកឯកទេសស៊ែលហ្វីជំនាន់ថ្មី២០២០ នៅកម្មវិធី​ប្រគំតន្ត្រីលេចធ្លោ

  • 2020-03-21 07:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងវិស័យបច្ចេកវិទ្យាប្រកួតប្រជែង ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ត្រៀមនឹងលាតត្រដាងរូបរាងពិត តម្លៃពិត សមត្ថភាពពិត នៃស្តេចទូរស័ព្ទ ស៊ែលហ្វីសាហាវលើកដំបូង នៅក្នុងកម្មវិធី ប្រគំតន្ត្រីដ៏លេចធ្លោ OPPO Reno3 Ultra Night ថ្ងៃទី២៤ ខែមីនាខាងមុខនេះ នៅលើកញ្ចក់ទូរស្សន៍រស្មីហង្សមាស HDTV និង ផេកហ្វេសប៊ុកផ្លូវការ OPPO។

កម្មវិធីប្រគំតន្ត្រីដាក់សម្ពោធផ្លូវការនូវកំពូលស្មាតហ្វូនល្អឯក OPPO Reno3 អ្នកឯកទេសស៊ែលហ្វីប្រចាំឆ្នាំ២០២០ លើកនេះ ពិតជាប្លែកអស្ចារ្យ ដេញទាន់សម័យកាលឌីជីថល ជាមួយនឹងវត្តមានកំពូលតារាចម្រៀង ៦ដួង រួមមាន ពេជ្រ សោភា Step រ៉េតស៊ូហ្សាណា Zono សុខ ស្រីនាង និង សំ សុវណ្ណារ៉ាក់។ កាន់តែពិសេស រាល់អ្នកកំពុងទស្សនា និង Comment លើទំព័រហ្វេសប៊ុកផ្លូវការ OPPO ពេលកំពុង Live នឹង​មានឱកាសឈ្នះរង្វាន់ស្មាតហ្វូនស៊េរីថ្មីម៉ូដែលនេះរហូតដល់ទៅ ៣រង្វាន់។ អាស្រ័យហេតុនេះ សូមកុំភ្លេច Like និង Follow ផេកហ្វេសប៊ុក OPPO ដោយចុចត្រង់នេះ រួចដាក់ See First ដើម្បីទទួលបានសាររំលឹកចូលរួមទស្សនាការទាំងអស់គ្នា។

សូមរំលឹកថា OPPO Reno3 ជាស្មាតហ្វូនកូនកាត់ត្រកូល F អ្នកឯកទេសស៊ែលហ្វី និងត្រកូល Reno តំណាងឲ្យការតស៊ូនឹងច្នៃប្រឌិត ដែលមានតួខ្លួនកាលីប និងទាក់ទាងជាងមុន បំពាក់នូវកាមេរ៉ាមុខទំហំធំ រហូតដល់ ៤៤មេហ្គាភិស៊ែល ជាមួយនឹងមុខងារ Ultra Night Selfie ដែលជាការឆ្លើយតបយ៉ាងរហ័សក្រុមហ៊ុន OPPO ទៅកាន់សំណូមពរអ្នកប្រើប្រាស់ជុំវិញពិភពលោក។ គ្រប់គ្នានឹងលែងខ្លាចថតរូប ថតវីដេអូ ស៊ែលហ្វី នៅពេលយប់ ព្រោះ OPPO Reno3 អាចជួយបាន លើសពីនេះ ក៌បានបែកធ្លាយនូវលក្ខណៈពិសេសមួយចំនួនដូចជា RAM8B / ROM 128GB អេក្រង់ធំច្បាស់ដិត6.4អីញ ប្រភេទ AMOLED។

មិនត្រឹមតែខ្លាំងខាងថតរូបវីដេអូស៊ែលហ្វីប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាបួនអាចថតរូបច្បាស់ស្អាតគ្រប់ពេល មិនថាព្រឹកថ្ងៃយប់ ហើយនិងអាចផលិតរូបភាពទំហំរហូតដល់ទៅ 108MP ថតរឹតតែច្បាស់ ដិតគ្រប់ចំណុចទៀតផង។ រឹតតែអែមក្រុមហ៊ុន OPPO បានបន្ថែមនូវបច្ចេកវិទ្យាទប់លំនឹងកម្រិត Pro មួយទៀតពីលើបច្ចេកវិទ្យាទប់លំនឹងដែលមានស្រាប់ ធ្វើឲ្យអ្នកស្រឡាញ់ការថតវីដេអូកាន់តែពេញចិត្តនិងសប្បាយថតឥតសំចៃដៃ។

និយាយរួម ស្មាតហ្វូនស៊េរីថ្មី OPPO Reno3 លើកនេះ អាចជាស្តេចទូរស័ព្ទថតរូបស៊ែលហ្វីស្អាតបំផុតច្បាស់ទាំងកាមេរ៉ាមុខ ទាំងក្រោយ ថតទាំងថ្ងៃ ទាំងយប់ ថតច្បាស់គ្រប់ពេល ប្រចាំឆ្នាំ 2020 កុំជោរជាមួយ OPPO Reno 3 អាចជួយបានគ្រប់ពេល គ្រប់វ័យ គ្រប់តម្រូវការ ស័ក្តសមសម្រាប់យុវវ័យសម័យថ្មី ហើយរីឯតម្លៃវិញ សូមលាក់ទុកឲ្យរងចាំទស្សនា នៅថ្ងៃទី២៤ ខែមីនា នឹងធ្វើការកក់ទុកមុនតាមអនឡាញដោយខ្លួនឯង។

សូមរំលឹកថា បច្ចុប្បន្ន OPPO កំពុងឈរលេខ១ នៃចំណែកទីផ្សារកម្ពុជា ដោយសារគុណភាពស្មាតហ្វូនល្អ សមនឹងតម្លៃ សេវាអ៊ីនធឺណេតដើរលឿន ថ្មកាន់បានយូរជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន អមជានឹងការធានាសេវាជួសជុលទូរស័ព្ទដោយឥតគិតថ្លៃ ជាមួយនឹងសេវាជួសជុលរហ័សទាន់ចិត្តត្រឹមតែ1ម៉ោង គ្រប់សាខាមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ជាច្រើនកន្លែងជាងគេ កាន់តែកៀក កាន់តែរហ័ស ងាយស្រួលសម្រាប់អតិថិជន៕