Jack Ma បរិច្ចាគ​ម៉ាស់ និងឧបករណ៍​ចាំបាច់ ដល់កម្ពុជា និងប្រទេស​អាស៊ី ៩ទៀត

  • 2020-03-21 12:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jack Ma បានបរិច្ចាគ​​សម្ភារៈ​​​​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ១៩ ដល់​ប្រទេស​​កម្ពុជា និង​ប្រទេស ៩ទៀត​នៅ​អាស៊ី ដែល​រួមមាន អាហ្វហ្គានីស្ថាន បង់ក្លាដេស​ ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្កា។ លោក​បាន​ប្រកាស​ឲ្យដឹងយ៉ាងដូច្នេះ នៅ​លើ​ Twitter របស់​លោក នាថ្ងៃទី២១ ខែមីនានេះ។

សម្ភារៈទាំងនោះ រួមមាន ម៉ាស់​១,៨​លាន​ ឧ​បករ​ណ៍​ធ្វើតេស្ត​ចំនួន​ ២១ម៉ឺន​​គ្រឿង​ សម្លៀកបំពាក់​ការពារមេរោគ​ចំនួន​ ៣៦០០០​ និង​ឧបករណ៍​ស្ទង់កម្ដៅ និង​​បញ្ចូល​ខ្យល់​ជាច្រើនទៀតផងដែរ​។

ប្រធានមូលនិធី Jack Ma និង Alibaba រូបនេះ បានបញ្ជាក់ថា ការ​ដឹកជញ្ជូនសម្ភារៈ​ទាំងអស់នោះ គឺ​មិន​ងាយ​ស្រួលនោះទេ ប៉ុន្តែ​ក្រុម​ការងារ​របស់​លោក នឹង​ធ្វើឲ្យបាន។

គួរំលឹកផងដែរថា កាលពីដើមសប្ដាហ៍​កន្លងទៅ មូលនិធិ Jack Ma និង​មូលនិធិ Alibaba ក៏បាន​ឧបត្ថម្ភ​ថ្នាំពេទ្យ និង​បរិក្ខារពេទ្យ​ជាច្រើន ទៅកាន់ប្រទេស​អាស៊ាន ៤ ដែលកំពុង​រងគ្រោះដោយសារកូវីដ១៩ ដែល​មាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និង​ហ្វីលីពីន៕