Ford ចុះប៉ាតង់ឈ្មោះ "Wolftrak” ទំនងអាចប្រើលើ F-150 ជំនាន់ថ្មី

  • 2020-03-23 06:20:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមប្លុកមួយដែលមានឈ្មោះថា New F150 Forum បានរកឃើញថា Ford បានចុះប៉ាតង់ឈ្មោះថ្មី ហៅថា "Wolftrak” សម្រាប់ប្រើលើរថយន្តម៉ូដែលថ្មីរបស់ខ្លួន ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថាជាម៉ូដែលអ្វីឲ្យប្រាកដ។

ទោះជាយ៉ាងណា គេសន្មត់ថា ឈ្មោះ Wolftrak នឹងប្រើលើរថយន្តភីកអាប់ ម៉ូដែល F-150 ថ្មី ជំនាន់ទី១៤ ដោយសារតែវាជារថយន្តលក់ដាច់បំផុតមួយនៅអាមេរិក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ក្រៅពីនេះ អ្វីដែលអាចនឹងកើតឡើងគឺ Ford ប្រហែលជាប្រើឈ្មោះនេះលើម៉ូដែល F-150 EV ដែលប្រើថាមពលអគ្គិសនី ឬ F-150 ប្រើម៉ាស៊ីន Plug-in Hybrid។

យ៉ាងណាក៏ដោយ ឈ្មោះ Wolftrak នេះ ច្បាស់ណាស់ Ford នឹងប្រើលើរថយន្តភីកអាប់ ឬ SUV ដែលមានសមត្ថភាព Off-road ខ្លាំង៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង