ចូលឆែកបញ្ជីរថយន្តទំនើបៗ Ronaldo ធ្លាប់ជិះ មួយគ្រឿងៗតម្លៃកប់ក្ដោង
- 2020-03-30 03:20:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆែកបញ្ជីរថយន្តទំនើបៗ Ronaldo ធ្លាប់ជិះ មួយគ្រឿងៗតម្លៃកប់ក្ដោង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ក្លឹប Juventus កីឡាករ Cristiano Ronaldo ត្រូវរាយការណ៍ថាទើបតែទិញរថយន្តទំនើបមួយគ្រឿងប្រភេទ Bugatti Centodieci តម្លៃ៨,៥លានផោន (ជាង១០លានដុល្លារ) ដែលមានតែ១០គ្រឿងគត់ក្នុងលោក។
ជាការពិតសម្រាប់ចំណូលរាប់លានក្នុងមួយឆ្នាំ Ronaldo ត្រូវគេមើលឃើញជាកីឡាករចូលចិត្តដេញស៊េរីម៉ូដរថយន្តទំនើបៗដែលមានតម្លៃរាប់ម៉ឺន រហូតដល់លានដុល្លារ។ សម្រាប់ថ្ងៃនេះ Sabay នឹងបង្ហាញម៉ូដនិងតម្លៃរថយន្តដែលកីឡាករសញ្ជាតិព័រទុយហ្គាល់ធ្លាប់ប្រើប្រាស់៖
១. MERCEDES G-WAGON BRABUS តម្លៃជាង៧៤ម៉ឺនដុល្លារ
២. BUGATTI CHIRON តម្លៃ២,៦៦លានដុល្លារ
៣. BUGATTI VEYRON តម្លៃ២,១លានដុល្លារ
៤. LAMBORGHINI AVENTADOR តម្លៃជាង៣២ម៉ឺនដុល្លារ
៥. ROLLS ROYCE CULLINAN តម្លៃជាង៤០ម៉ឺនដុល្លារ
៦. CHEVROLET CAMARO តម្លៃជាង៤ម៉ឺនដុល្លារ
៧. FERRARI F12 TDF តម្លៃជាង៤៣ម៉ឺនដុល្លារ
៨. RANGE ROVER SPORT តម្លៃជាង១២ម៉ឺនដុល្លារ
៩.MCLAREN SENNA តម្លៃ១,២លានដុល្លារ
១០. BENTLEY CONTINENTAL GT តម្លៃជាង១៨ម៉ឺនដុល្លារ
១១. BUGATTI CENTODIECI តម្លៃជាង១០លានដុល្លារ