នៅ​ទីក្រុង New York ហាម​គ្រប់​សាលា​ទាំង​អស់​មិន​ឲ្យ​បង្រៀន​ Online តាម​កម្មវិធី​កំពុង​ល្បី​មួយនេះ

  • 2020-04-06 03:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយបារម្ភ​នៃ​ប្រព័ន្ធ​សុវត្ថិភាព​និង​ឯកជនភាព​របស់​សិស្សានុសិស្ស ក្រឡេក​ទៅ​មើល​ទីក្រុង​ New York សហរដ្ឋអាមេរិក​បាន​ប្រកាស​ឲ្យ​គ្រប់​ស្ថាប័ន​សិក្សា​ទាំង​អស់​ហាម​ដាច់​ខាត​មិន​ឲ្យ​ប្រើប្រាស់​កម្មវិធី Zoom ជា​មធ្យោបាយ​ក្នុង​ការ​បង្រៀន​ Online ឡើយ។

តាម​គេហទំព័រ Business Insider បាន​ចុះ​ផ្សាយ​ថា​មន្ទីរ​អប់រំ​នៅ​ទីក្រុង New York បាន​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​កម្មវិធី Zoom ​ក្រោយ​រយៈ​ពេល​មួយ​សប្ដាហ៍​នៃ​ការ​ប្រកាស​ឲ្យ​ថ្នាក់​រៀន​ទាំង​អស់​ផ្លាស់​​ទៅ​បង្រៀន​សិស្ស​តាម Online។

ដោយឡែកសាលា​នីមួយៗ​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​កម្មវិធី​របស់​ក្រុមហ៊ុន Microsoft ដែល​រួម​បញ្ចូល​ទាំង​ឈុត​នៃ​កម្មវិធី Office 365 សម្រាប់​អនុវត្ត​ការ​សិក្សា​វិញ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ CEO របស់​ Zoom ​បាន​ឆ្លើយតប​ថា​នឹង​ធ្វើការ​ចរចា​ផ្ទាល់​ជាមួយ​សាលា​នៅ​ទីក្រុង New York ដើម្បី​អនុញ្ញាត​ឲ្យ​កម្មវិធី​របស់​ខ្លួន​អាចត្រលប់​ទៅ​ដូច​ដើម​។

នៅ​បទសម្ភាសន៍​ជាមួយ CNN កាល​ពី​ថ្ងៃ​ទី ៥ មេសា​កន្លង​ទៅ​លោក Eric Yuan ក៏​ទទួល​ស្គាល់​ថា​កម្មវិធី​របស់​ខ្លួន​មាន​ចន្លោះ​ប្រហោង​ខ្លះ​ពិត​មែន ព្រោះ​មនុស្ស​បុក​មក​ប្រើប្រាស់​យ៉ាង​គំហុក​នៅ​រយៈ​ពេល​ខ្លី ប៉ុន្តែ​ក្រុមហ៊ុន​នឹង​នៅ​តែ​បន្ត​ផ្ដោត​លើ​ការ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ជូន​អតិថិជន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា