ចំពេល Zoom កំពុងមានរឿង Skype បញ្ចេញមុខងារថ្មីភ្លែត!
- 2020-04-07 01:54:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំពេល Zoom កំពុងមានរឿង Skype បញ្ចេញមុខងារថ្មីភ្លែត!
ចន្លោះមិនឃើញ
កម្មវិធី Skype របស់ Microsoft បានបង្ហាញចេញមុខងារថ្មីឈ្មោះថា "Meet Now” ដែលអាចឲ្យអ្នកប្រើប្រាស់ចូលរួមក្នុង Video Call បានដោយមិនតម្រូវឲ្យចុះឈ្មោះ ឬទាញយកកម្មវិធីឡើយ។ មុខងារថ្មីនេះទំនងជាបានខ្ចីពីកម្មវិធីប្រជុំលើអនឡាញដ៏ល្បីឈ្មោះ Zoom ដែលអាចឲ្យអ្នកប្រើប្រាស់ចូលរួមការប្រជុំដោយមិនបាច់ចុះឈ្មោះ ឬទាញយកកម្មវិធី។
មុខងារថ្មីរបស់ Skype ដំណើរការដោយវាបង្កើតនូវតំណភ្ជាប់មួយ ដែលអាចចែករំលែកជាមួយអ្នកដទៃ។ ប្រសិនបើអ្នកជាអ្នករៀបចំការប្រជុំ អ្នកអាចអញ្ជើញនរណាម្នាក់ឲ្យចូលរួមបាន ដោយគ្រាន់តែផ្ញើតំណភ្ជាប់ទៅកាន់ពួកគេ ទោះបីជាពួកគេមិនប្រើ Skype ក៏អាចចូលរួមបាន ដោយអាចបើកតាម Browser លើកុំព្យូទ័រ។
មុខងារថ្មីរបស់ Skype បញ្ចេញស្របពេលដែលជំងឺកូវីដ១៩កំពុងតែផ្ទុះខ្លាំង និងស្របពេលដែលកម្មវិធីប្រជុំលើអនឡាញ Zoom កំពុងតែមានបញ្ហាឈឺក្បាលទាក់ទងនឹងសុវត្ថិភាព និងភាពជាឯកជន រហូតដល់ទីក្រុង New York សហរដ្ឋអាមេរិកបានប្រកាសឲ្យគ្រប់ស្ថាប័នសិក្សាទាំងអស់ហាមដាច់ខាតមិនឲ្យប្រើប្រាស់កម្មវិធី Zoom ជាមធ្យោបាយក្នុងការបង្រៀន Online ឡើយ៕