លេចតម្រុយ BMW អាចនឹងផលិតឡាន SUV ថ្មីម៉ូដែល X8

  • 2020-04-15 06:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តប្រភេទ Coupe-SUV ដូចជា BMW X4 និង X6 ជាដើម កំពុងតែទទួលបានការពេញនិយមខ្លាំង ដោយសារតែរូបរាងដ៏គួរឲ្យទាក់ទាញរបស់វា ដែលមានដំបូលរាងទាល តែមានតួខ្ពស់ ដូច SUV។

ថ្មីៗនេះ អ្នកប្រើប្រាស់ប្លុក X7Forum ម្នាក់មានឈ្មោះថា BavarianBob បានចែករំលែករូបប៉ាតង់របស់ក្រុមហ៊ុន BMW ដែលបានចុះសម្រាប់ម៉ូដែល X8 M ថ្មីសន្លាងតែម្តង។ មិនខុសពីត្រកូល X ផ្សេងទៀតឡើយ រថយន្ត X8 អាចនឹងផលិតផ្អែកតាមម៉ូដែល X7 របស់ BMW ដូចម៉ូដែល X6 ផលិតផ្អែកតាមម៉ូដែល X5 អីចឹង។

យោងតាម BavarianBob បានឲ្យដឹងថា រថយន្ត X8 អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ២០២១ ជាម៉ូដែលស៊េរីឆ្នាំ២០២២។ មិនតែប៉ុណ្ណោះ គេរំពឹងថា X8 M នឹងប្រើម៉ាស៊ីនចំណុះ ៤,៤លីត្រ twin-turbocharged ទំហំ ៨ស៊ីឡាំង មានកម្លាំងរហូតដល់ជាង ៦០០សេះឯណោះ។

យ៉ាងណាមិញ រថយន្ត BMW X8 M អាចនឹងមានតម្លៃលើសខ្ទង់ ១០ម៉ឺនដុល្លារ ព្រោះតែ X7 M50i មានតម្លៃជិត ១០ម៉ឺនដុល្លារទៅហើយ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង