Samsung អះអាង​ពី​​​កាន់កាប់​​​ទីផ្សារ​​​ទូរទឹកកក​នៅ​កម្ពុជា

  • 2014-11-20 22:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​ដណ្តើម​តំណែង​កំពូល​លើ​​ទីផ្សារ​​​ឧបករណ៍ Tablet និង​ទូរទស្សន៍​ ក្រុមហ៊ុន Samsung បាន​អះអាង​ថា ផលិតផល​ទូទឹកកក​របស់​ខ្លួន​ ក៏​​​កំពុង​តែ​ទទួល​បាន​ចំណាត់​​កំពូល​នៅ​ទីផ្សារ​កម្ពុជា​នោះ​ដែរ។

 

 

លោក សុខ​ ឡេង​ ប្រធាន​ទំនាក់​ទីផ្សារ​នៃ​ក្រុម​ហ៊ុន​ Samsung បាន​ឲ្យ​ដឹង​ថា យោង​តាម​ទិន្នន័យ​របស់ GFK បាន​បង្ហាញ​ថា​ ផលិតផល​ទូទឹកកក​របស់​ Samsung កំពុង​កាន់កាប់​​ចំណែក​ទីផ្សារ​ច្រើន​ជាង​គេ​​រហូត​ដល់ ៣៥​ ភាគរ​យ​នៅ​កម្ពុជា បើ​ប្រៀបធៀប​ផលិតផល​ម៉ាក​ដទៃ​ទៀត។ លោក​ថា ទិន្នន័យ​​នេះ​អាច​បង្ហាញ​​ថា ផលិតផល​ទូរ​ទឹកកកក​របស់ Samsung បាន​ទទួល​​ការ​ចាប់​អារម្មណ៍​​និង​ក្លាយ​ជា​ផលិតផល​ឈាន​មុខ​និង​ជម្រើស​របស់​អតិថិជន​កម្ពុជា​ទិញ​យក​ប្រើប្រាស់។

 

ក្រុមហ៊ុន​ Samsung ថ្មីៗ​នេះ ទើប​តែ​បញ្ចេញ​លក់​​ទូទឹកកក​ដ៏​ឆ្លាតវៃ​បំផុត​ថ្មី​ចំនួន ២​ គឺ Samsung FoodShowcase និង Samsung 3050 II ក្នុង​ទីផ្សារ​កម្ពុជា។ ទូទឹកកក​ស៊េរី​ថ្មី​នេះ ត្រូវ​គេ​បញ្ជាក់​ថា​ផលិត​ឡើង​ដោយ​ផ្ដោត​លើ​ប្រព័ន្ធ​ដំណើរការ​ឆ្លាតវៃ​ ភាព​សន្សំ​សំចៃ​ខ្ពស់ ​ងាយស្រួល និង​គិតគូរ​ដល់​បរិស្ថាន។

 

ចុច​អាន​៖ Galaxy Tab ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ទីផ្សារ​កម្ពុជា

 

ចុ​ច​ត្រង់​នេះ​... អាន​ព័ត៌មាន​ផ្សេង​ពី Samsung

 

អត្ថបទ៖ ដារ៉ាឆានី