​​រំជួល​ចិត្ត! បុរស​ស្មោះ​ស្នេហ៍​​សុខចិត្ត​រៀបការ​ជាមួយ​កូនក្រមុំ​កើត​​មហារីក​ជិត​ស្លាប់

  • 2014-11-20 22:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Yu Haining អាយុ​២៤ឆ្នាំ​មក​ពី​ខេត្ត Shandong បាន​រៀប​ចំ​ពិធី​​អាពាហ៍ពិពាហ៍​​នៅ​ក្នុង​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ​ជាមួយ​មិត្ត​ស្រី​អាយុ​២៥ឆ្នាំ Fan Huixiang ​​ដែល​​​កំពុង​កើត​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ។ អ្នក​ចូលរួម​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​នេះ បាន​រំជួល​ចិត្ត​អាណិត​គូ​ស្នេហ៍​ស្មោះស្ម័គ្រ​​នេះ គ្មាន​អ្នក​ណា​ម្នាក់​អាច​ទ្រាំ​ទប់​ទឹក​ភ្នែក​បាន​ឡើយ។

 

 

មុន​ឈាន​ដល់​ថ្ងៃ​រៀបការ កូន​កម្លោះ​ក្រមុំ​មួយ​គូ​នេះ បាន​ទាក់ទង​គ្នា​អស់​រយៈ​ពេល​៥ឆ្នាំ​មក​ហើយ។ ក្រោយ​រក​ឃើញ​ថា​​សង្សារ​របស់​ខ្លួន​បាន​កើត​ជំងឺ​មហារីក​ដល់​ដំណាក់​កាល​ចុង​ក្រោយ​កាល​ពី​ខែ​មិថុនា​ លោក Yu បាន​សម្រេច​ចិត្ត​លា​ឈប់​ពី​ការងារ​ ដើម្បី​អាច​​នៅ​ជាមួយ​ និង​មើល​ថែ​នាង​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ។

 

យោង​តាម​វេជ្ជបណ្ឌិត​ បាន​ឲ្យ​ដឹង​ថា​អ្នក​នាង​ Fan ​​មាន​ជំងឺ​មហារីក​ក្រពេញ​ដំណាក់​កាល​ទី​បួន និង​អាច​រស់នៅ​បាន​តែ​មួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ៕

 

 
 
 

អ្នក​នាង Fan និង​ម្ដាយ

 

Fan និង​ឪពុក

 
 

 
 

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖ shanghaiist