អាវុធ​នុយក្លេអ៊ែរ​ចិន​កាន់​តែ​ខ្លាំង ពេល​គ្រង​តំណែង​មហា​អំណាច​សេដ្ឋកិច្ច

  • 2014-11-21 21:17:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចិន កំពុង​​គំរាម​កំហែង​យ៉ាង​ពេញ​ទំហឹង ចំពោះ​ការ​ពង្រីក​សក្ដានុពល​អាវុធ​នុយក្លេអ៊ែរ និង​ការ​វាតទី​ដណ្ដើម​យក​ដែន​លំហ​អាកាស។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ២០១៤ របស់​គណៈកម្មការ​សន្តិសុខ និង​សេដ្ឋកិច្ច​អាមេរិក-​ចិន។

​​

កាំជ្រួច​ឆ្លង​ទ្វីប  ICBMs  របស់​ចិន ដែល​អាច​បាញ់អាមេរិក

 

របាយការណ៍​នេះ​បាន​បង្ហាញ​ថា សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន កាន់​តែ​មាន​ភាព​ជឿនលឿន និង​​កើន​ឡើង​យ៉ាង​ឆាប់រហ័ស។ កាល​ពី​ឆ្នាំ២០១៣ ទី​បញ្ជាការ​ប៉ង់តាហ្គោន​របស់​សហរដ្ឋអាមេរិក បាន​ប៉ាន​ប្រមាណ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​អាវុធ​នុយក្លេអ៊ែរ​ឆ្លង​ទ្វីប ICBMs ពី ៥០ ទៅ ៧៥​គ្រាប់ ដែល​មាន​សមត្ថភាព​អាច​បាញ់​ដល់​​ទឹកដី​អាមេរិក។ នៅ​រយៈ​ពេល ១៥​ឆ្នាំ​ទៀត កាំជ្រួច​ឆ្លង​ទ្វីប​ប្រភេទ​នេះ នឹង​កើន​ឡើង​លើស​ពី ១០០​គ្រាប់។

 

ក្រៅ​ពី​ពង្រឹង​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ ចិន​ក៏​បាន​ពង្រីក​បេសកកម្ម​ទន្ទ្រាន​កាន់កាប់​ដែន​លំហ តាម​រយៈ​ការ​បញ្ជូន​យាន​អវកាស​ប្រជែង​នឹង​ប្រទេស​មហាអំណាច​បច្ចេកវិទ្យា​នានា។ បច្ចុប្បន្ន​​ប្រទេស​យក្ស​កុម្មុយនិស្ត​អាស៊ី​មួយ​នេះ បាន​ក្លាយ​ជា​មហា​អំណាច​ដែន​លំហ​អាកាស​មួយ ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត។

 

ទី​បញ្ជាការ​ប៉ង់តាហ្គោន​បាន​បង្ហាញ​ទៀត​ថា បើ​មើល​ទៅ​លើ​ការ​អភិវឌ្ឍន៍​សមត្ថភាព​របស់​ចិន​នា​ពេល​នេះ ក្នុង​រយៈ​ពេល ៥ ទៅ ១០​ឆ្នាំ​ទៀត ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​លោក នឹង​បង្ក​គ្រោះភ័យ​ដល់​ផ្កាយរណប​សន្តិសុខជាតិអាមេរិក នៅ​តាម​គន្លង​នានា​ក្នុង​លំហ​អាកាស។

 

លើស​ពី​នេះ​ទៅ​ទៀត ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​នឹង​មាន​សមត្ថភាព​បាញ់​កម្ទេច​ផ្កាយ​រណប​ណា​មួយ​របស់​អាមេរិក។ សមត្ថភាព​ដ៏​ខ្លាំង​ក្លា​នេះ នឹង​គំរាមកំហែង​យ៉ាង​ខ្លាំង​ដល់​យោធា​អាមេរិក ព្រោះ​វា​អាច​កាត់​ផ្ដាច់​ទំនាក់​ទំនង​របស់​មហាអំណាច​យោធា​តាម​ប្រព័ន្ធ GPS និង​ផ្កាយ​រណប។

 

សព្វាវុធ​ចិន​ក្នុង​ពេល​ព្យុហយាត្រា​នា​ពេល​កន្លង​មក

 

កាល​ពី​ដើម​ខែ​តុលា​​កន្លង​ទៅ​ ចិន​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​ម្ដង​រួច​មក​ហើយ ​ពេល​ប្រទេស​យក្ស​អាស៊ី​នេះ ​ឆក់​យក​តំណែង​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ពី​សហរដ្ឋ​អាមេរិក ដែល​ធ្លាប់​កាន់កាប់ ១៤២​ឆ្នាំ៕

 

​ចុចអាន៖ ចិន​វ៉ា​ដាច់​អាមេរិក​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ធំជាង​គេ​លើ​លោក

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ businessinsider

អត្ថបទថ្មី