អ្នកគាំទ្រ Man Utd នឹងលើកស្លាក “Come home Ronaldo" ពេល Real ប៉ះ Villarreal
- 2014-09-25 21:45:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រ Man Utd នឹងលើកស្លាក “Come home Ronaldo" ពេល Real ប៉ះ Villarreal
ចន្លោះមិនឃើញ
អ្នកគាំទ្រ Manchester United មួយក្រុម នឹងបង្កើតយុទ្ធនាការមួយ ដោយលើកស្លាកបដាដែលសរសេរថា “Come home Ronaldo” នៅក្នុងការប្រកួតរវាង Real Madrid និង Villarreal ថ្ងៃសៅរ៍ខាងមុខនេះ ក្នុងចេតនាឲ្យវីរបុរសរបស់ខ្លួនវិលមកកាន់ Old Trafford វិញ។
ចុចអាន៖ ហេតុផលរសើបដែល CR7 អាចផ្លាស់មក Man Utd វិញ
Ronaldo អបអរក្រោយស៊ុតបញ្ចូលទី Elche យប់ម្សិលមិញ (រូបភាពផ្ដល់សិទ្ធិដោយ AFP)
ចុចអាន៖ CR7 ជាកីឡាករម្នាក់ដែល Arsene Wenger ស្ដាយបំផុតក្នុងជីវិត
ក្រុមអ្នកគាំទ្រស្លាប់រស់របស់បិសាចក្រហមដែលដាក់ឈ្មោះខ្លួនឯងថា United Reel នោះ ក៏បានរៃអង្គាសថវិកាខ្លះនៅមុនការប្រកួតផងដែរ។ សេចក្ដីប្រកាសរបស់ក្រុមនេះបានឲ្យដឹងថា៖ “United Reel មានអ្នកគាំទ្រសកម្មនៅគ្រប់ទីកន្លែងទូទាំងពិភពលោក ហើយយើងសុទ្ធតែស្រលាញ់ Cristiano ដូចគ្នា មិនថាលើទីលាន ឬក្រៅទីលាននោះឡើយ។ យើងរួបរួមគ្នាដើម្បីបង្ហាញពីអារម្មណ៍ពួកយើង ហើយយើងនឹងមិនឈប់នោះទេ រហូត Ronaldo ត្រលប់មកវិញ"។
ការចាប់ផ្ដើមយុទ្ធនាការអន្ទងចិត្ត CR7 នៅពេលនេះ គឺក្រោយពីមានពាក្យចចាមអារ៉ាមថាកីឡាករព័រទុយហ្គាល់ វ័យ២៩ឆ្នាំ អាចនឹងវិលមកកាន់ Man Utd វិញ។ នៅក្នុងពាក្យចចាមអារ៉ាមនោះ បញ្ជាក់ថាអតីតប្រធានក្លិប Real Madrid លោក Ramon Calderon បានអះអាងថាម្ចាស់ពានកីឡាករល្អបំផុតប្រចាំទ្វីបអឺរ៉ុបរូបនេះមិនសប្បាយចិត្តនឹងជីវិតនៅទឹកដី Santiago Bernabeu ក៏ដូចជាមិនពេញចិត្តនឹងគោលការណ៍របស់ប្រធានក្លិប Florentino Perez៕
ចុចអាន៖ Ronaldo ស៊ុតចូល ៤គ្រាប់ម្នាក់ឯង (វីដេអូ)
យ៉ាងនេះក្ដី Ronaldo បានចេញមកបដិសេធចំពោះពាក្យអេចអូចទាំងនោះតាមរយៈកាសែតអេស្ប៉ាញ AS ហើយថា៖ "វាគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ អនាគតរបស់ខ្ញុំគឺនៅ Madrid ហើយខ្ញុំសប្បាយរីករាយនៅទីនេះ។ រដូវកាលនេះដំណើរការបានយ៉ាងល្អ ហើយខ្ញុំមិននិយាយពីរឿងអនាគតទៀតទេ”។
ចុចអាន៖ គ្រាប់ទី១របស់ Di Maria និង CR7 នៅ Man Utd ស្រដៀងគ្នា? (វីដេអូ)
ប្រែសម្រួល៖ សុខ មុន្នីរម្យ
ប្រភព៖ goal