ផ្ទុះ​សង្គ្រាម​ពាក្យ​សំដី​ រវាង​ វ៉ន​ វីវ៉ា​ និង​ សេន​ ប៊ុនថេន​ ល្បី​ពេញ​ Facebook​

  • 2014-11-23 16:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែក្​រវាត់​ ISKA​ ពិភព​លោក​ វ៉ន​ វីវ៉ា​ ដែល​ទើប​រៀប​អាពាហ៍​ពិពាហ៍​បាន​២​ថ្ងៃ​ និង​កីឡាករ​ សេន​ ប៊ុនថេន​ បាន​កំពុង​បង្កស​ង្គ្រាម​ពាក្យ​សំដី​ឌឺ​ដង​ដាក់​គ្នា​តាម​រយៈ​បណ្តាញ​សង្គម​ Facebook​ យ៉ាង​ក្តៅ​គគុក​កាល​ពី​យប់​មិញ​ពោល​គឺ​បន្ទាប់​ពី​ សេន​ ​ប៊ុនថេន​ បាន​បរាជ័យ​នៅ​ Thai​ Fight​។

 

បន្ទាប់​ពី​ សេន​ ប៊ុនថេន​ បរាជ័យ​នៅ​ Thai Fight​ ដោយ​ស្នាដៃ​កីឡាករ​បារាំង​ Antone​ Pinto​ ជា​លើក​ទី​ពីរ​កាល​ពី​យប់​មិញ​ អ្នក​ប្រដាល់​ វ៉ន​ វីវ៉ា​ ដែល​ទើប​រៀប​មង្គលការ​រួច​កាល​ពី​ថ្ងៃ​ទី​២២​កន្លង​ទៅ​ និង​ជាកី​ឡាករ​ម្នាក់​ដែល​មាន​ភាព​ស្ងប់​ស្ងាត់​នោះ​បែរ​ជា​សរសេរ​លើ​ទំព័រ​ Facebook​ ឈ្មោះ​ Viva​ Vorn​ បាន​សរសេរ​ថា​ ៖«ចាស់​ថា​កុំ​អួត​ពេក​ ចាញ់​គឺ​វា​អញ្ចឹង​ ហា​ហា​ ខ្លាំង​ទៀត​ទៅ​អាប្អូន​! ស្តាយ​ណាស់​ បើ​ដឹង​ថា​ឯង​អញ្ចឹង​នោះ​ បង​មិន​ទុក​ឲ្យ​បាន​៥​ទឹក​ទេ។ ៤​ទឹក​មិន​ទាន់​ទេ​គឺ​អាប្អូន​សុំ​បង​ (កុំវ៉ៃ​ពេក​ ជួយ​គ្នា​ឲ្យ​បាន​ចប់​ទឹក​ផ​ង​ នេះ​ជា​ពាក្យ​របស់​ សេន​ ប៊ុនថេន) សុំទោស​បង​ប្អូន​ ខ្ញុំ​មិន​គួរ​និយាយ​ពាក្យ​ទាំង​នេះ​ទេ តែ​គាត់​ធ្លាប់​ថា​ឲ្យ​រូប​ខ្ញុំខ្លាំង​ៗ​ពេក​ (ឥឡូវ​ខ្ញ្ញុំ​ចង់​ឲ្យ​ សេន​ ប៊ុនថេន​ បាន​លឺថា​ ខ្ញុំ​នេះ​និយាយ​ពិត​ឬ​ទេ? ចេញ​ពី​មាត់​របស់​គាត់) អ្នក​ចង់​ដាក់​ ៨០០០$ មក​ សម្រាប់​អ្នក​ឈ្នះ​តែ​៨០$ សម្រាប់​អ្នក​ចាញ់​ ហ៊ាន​ទេ​ (សម្រាប់អ្នក​ពូកែ​និយាយ​ថា​ឲ្យ​គេ​នោះ»។

 

សេន​ ប៊ុនថេន​ បាន​ឆ្លើយ​តប​វិញ​ថា​ ៖«ម្ចាស់​ខ្សែក្រវាត់​ ISKA ​ដូច​ជា​ចេះ​ដឹង​គួរ​សម​ដែរ​ ឯ​ឈ្មោះ​ក៏​ល្បី​ ចុះ​ហេតុ​អី​បាន​ជា​សំដី​ចេញ​មក​ដូច​ជា​មនុស្ស​មិន​ដែល​ចូល​សាលា​.... ខ្ញុំ​ដូច​ជា​មិន​ព្រឺ​ក្នុង​រឿង​នេះ​ដែរ។ បើ​ខ្លួន​ឯង​គ្រាន់​បើ​មែន​នោះ​ ហ៊ាន​ដាក់​ខ្សែ​ក្រវាត់​ ISKA​ ដែល​មួយ​ជីវិត​បាន​តែ​មួយ​នេះ​ទេ? បើ​ហ៊ាន​ដាក់​ថ្ងៃ​កំណត់​នៅ​ឆ្នាំ​២០១៥​ ខ្ញុំ​ស្វាគមន៍​ម្ចាស់​ខ្សែក្រវាត់​ ISKA ​ជា​និច្ច។ ខ្ញុំ​ឲ្យ​ដាក់​ពេល​កំណត់​នេះ​ ពី​ព្រោះ​ខ្ញុំ​មាន​កម្មវិធី​ប្រកួត​នៅ​ក្រៅ​ប្រទេស​ច្រើន​ដែល​គេ​មក​រក​ខ្ញុំ​ ព្រោះ​ថា​ ខ្ញុំ​បាទ​ សេន​ ប៊ុនថេន​ មិន​មែន​ជា​កង្កែប​ក្នុង​អណ្តូង​ដូច​ម្ចាស់​ខ្សែក្រវាត់​ ISKA​ ទេ»។

 

សង្គ្រាម​ពាក្យ​សំដីឌឺ​ដង​ដាក់​គ្នា​នេះ​ទំនង​ជា​កើត​យូរ​ហើយ​សម្រាប់​អ្នក​ទាំង​ពី​រ​ ប៉ុន្តែ​មិន​ដែល​ផ្ទុះ​ឡើង​ឡើយ​ដោយ​សារ​ វ៉ន​ វីវ៉ា​ជា​មនុស្ស​ស្ងប់​ស្ងាត់​ និង​រង​ចាំ​ឱកាស​ដើម្បី​​វាយ​បក​តែ​ម្តង។ ជាក់​ស្តែង​ បន្ទាប់​ពី​ សេន​ ប៊ុនថេន​ ចាញ់​ភ្លាម​កាល​ពី​យប់​មិញ​  វ៉ន វីវ៉ា បាន​សរសេរ​ឌឺ​ភ្លាម។

 

 

ពាក្យព័ន្ធ​នឹង​ការប៉ះ​ទង្គិច​ពាក្យ​សំដី​ខាង​លើ​នេះ​ Sabay​ មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បាន​ទេ​ពី​សាមីខ្​លួន​ទាំង​សង្ខាង​ដោយ​ម្នាក់​កំពុង​ចំពេល​វេលា​ក្រេប​ច័ន្ទ​ទឹក​ឃ្មុំ​ និង​ម្នាក់​ទៀត​កំពុង​នៅ​ប្រទេស​ថៃ​នៅ​ឡើយ។

 

ការ​ឌឺ​ដងដាក់​គ្នានេះ​ពិត​ជា​ធ្វើឲ្យ​ពិភព​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ ជា​ពិសេស​អ្នក​គំាទ្រ​រវាង​កីឡាករ​ទាំង​ពីរ​ចាប់​អារម្មណ៍​មិន​ស្ទើរ​ទេ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ Facebook។ អ្នក​គាំទ្រ​នឹង​ទន្ទឹង​រង់ចាំ​មើល​ថា​ តើ​អ្នក​ទាំង​ពីរ​អាច​នឹង​ជួប​គ្នា​លើ​សង្វៀន​ដើម្បី​ជម្រះ​បញ្ជី​ទេ?

នេះ​ជា​សំដី​ឆ្លើយ​ឆ្លង​គ្នា​រវាង សេន ប៊ុនថេន និង វ៉ន វីវ៉ា

 

អត្ថបទ៖ ជាន ចាន់រ៉ា

 
អត្ថបទពេញនិយម