អាយុ៨ឆ្នាំ​សោះ រក​លុយ​បាន​ជាង ១លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

  • 2014-09-25 23:39:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​តូច​រាង​សង្ហា​ម្នាក់​ឈ្មោះ Evan ដែល​មាន​អាយុ​ទើប ៨ឆ្នាំ ​អាច​រក​ប្រាក់​បាន​ដល់​ទៅ ១,៣លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ការងារ​ដែល​ក្មេង​តូច​នេះ​ធ្វើ​គឺ​គ្រាន់​តែ​ថត​សកម្មភាព​ដែល​ខ្លួន​លេង​កម្សាន្ត ហើយ​បង្ហោះ​ចូល​ក្នុង​ប៉ុស្តិ៍​ YouTube មួយ​ឈ្មោះ​ថា EvanTubeHD ដែល​មាន​អ្នក​ទស្សនា​ជា​មធ្យម ១លាន​នាក់។ ដើម​ចម​ដំបូង​ដែល​ធ្វើ​ឲ្យ Evan មាន​ភាព​ជោគជ័យ​រហូត​ដល់​រក​ប្រាក់​វាល់​លាន​ទាំង​នៅ​ក្មេង​ខ្ចី​នេះ គឺ​កើត​ចេញ​ពី​គម្រោង​កម្សាន្ត​ពីរ​នាក់​ឪពុក​កូន​ប៉ុណ្ណោះ។

 

 

Evan និង​ឪពុក បាន​បង្កើត​វីដេអូ​​​​​​បង្ហាញ​ពី​រូប Angry Birds ធ្វើ​ពី​ដីឥដ្ឋ​ និង​ធ្វើ​ឲ្យ​វា​មាន​ចលនា រួច​បង្ហោះ​ចូល YouTube។ ក្រោយ​មក​វីដេអូ​នោះ បាន​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង និង​មាន​អ្នក​ទស្សនា​រហូត​ដល់ ១ លាន​ដង។ បន្ទាប់​ពី​មាន​អ្នក​គាំ​ទ្រ​ច្រើន ការ​កម្សាន្ត​របស់ ​Evan ​បាន​ក្លាយ​ទៅ​ជា​ជំនួញ​ដ៏​ធំ​មួយ តាមរយៈ​ការ​សម្ដែង​ និង​បង្ហោះ​ចូល​ក្នុង​ប៉ុស្តិ៍​ YouTube មាន​ឈ្មោះ​ថា EvanTubeHD។ ការ​ទាក់​ទាញ​អ្នក​ទស្សនា​យ៉ាង​ច្រើន​ជា​ប្រចាំ បាន​ធ្វើ​ឲ្យ Evan ទទួល​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​វីដេអូ​កម្សាន្ត​របស់​ខ្លួន។

 

ទោះ​ជា​ល្បី​ដល់​អាច​រក​លុយ​ច្រើន​បែប​នេះ​ក្ដី ក៏ Evan នៅ​តែ​មាន​ជីវិត​រស់នៅ​សាមញ្ញ​ដូច​ក្មេង​ដទៃ​ទៀត​ដែរ ហើយ​ប្រហែល​ជា​មិន​ដឹង​ថា​ខ្លួន​កំពុង​ល្បី​បែប​នេះ​ផង។ Evan នៅ​តែ​ទៅ​រៀន​នៅ​សាលា ធ្វើ​កិច្ចការ​ផ្ទះ ហាត់​ការ៉ាតេដូ និង​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ​ជា​ធម្មតា។

 

​ឪពុក​របស់ Evan ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ថតរូប និង​ផលិត​វីដេអូ​បាន​និយាយ​ថា លោក​ និង​ភរិយា ចង់​រក្សា​ជីវិត Evan ក្នុង​លក្ខណៈ​សាមញ្ញ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដូច្នេះ​ហើយ​ទើប​ពួក​គេ​មិន​បង្ហាញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ច្រើន​នៅ​ក្នុង​វីដេអូ។

 

 

 

​​​​​​​​ក្រៅ​ពី EvanTubeHD គ្រួសារ​របស់ Evan នៅ​មាន​ប៉ុស្តិ៍​ YouTube ២ ផ្សេង​ទៀត​គឺ EvanTubeRaw ដែល​បង្ហាញ​ពី​ឈុត​ក្រៅ​ឆាក និង EvanTubeGaming ដែល​បង្ហាញ​ពី​ឪពុក​កូន​អធិប្បាយ​​ហ្គេម និង​លេង​ហ្គេម​កម្សាន្ត។ សូម​ទស្សនា​វីដេអូ​ដែល​ក្មេង​តូច​សម្ដែង​រក​ប្រាក់​បាន​ខ្ទង់​លាន​ដុល្លារ៖ ​

http://youtu.be/YiVvxKyjvGA

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ odditycentral

អត្ថបទពេញនិយម
អត្ថបទថ្មី