Fans ​ភាគ​ច្រើន​ចង់​ឲ្យ Wenger ចេញ​ពី Arsenal?

  • 2014-11-24 17:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​បោះ​ឆ្នោត​ស្ទង់​មតិ​របស់​ប្រិយមិត្ត​អ្នក​អាន​គេហទំព័រ​កីឡា​​  Goal​ ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ឲ្យ​ដឹង​ថា​មតិ​​ដល់​ទៅ​ជាង​៧៥​ភាគរយ​ ចង់​ឲ្យ​អ្នក​ចាត់ការ​ ​Arsenal ​លោក​ Arsene Wenger​ ចាក​ចេញ​ពី​តំណែង ក្រោយ​ដឹក​នាំ​​ក្រុម​កាំភ្លើង​ធំ ចាញ់​បិសាច​ក្រហម Manchester United ក្នុង​ដី​ខ្លួន​ឯង។

 

ក្នុង​ចំណោម​អ្នក​ចូលរួម​បោះឆ្នោត​សរុប​ចំនួន​៦៥៣១​នាក់​ មាន​៤៨៨៣​នាក់ ​ស្មើ​នឹង ​៧៤,៧​ភាគរយ ​ចង់​ឲ្យ Wenger ចេញ ​ខណៈ​​មាន​តែ ​២១,៨​ ភាគរយ ​(១៤២៧នាក់)​ ប៉ុណ្ណោះ ដែល​បោះ​ឆ្នោត​ឲ្យ​នៅ​បន្ត​ទៀត ​និង​នៅ​សល់​ចំនួន​២២១​នាក់​​ទៀត​ និយាយ​ថា ​"អត់​ដឹង"។

 

 

ការ​ឈ្នះ​ពាន​ក្នុង​ស្រុកមួយ​កាល​ពី​រដូវ​កាល​មុន ​ជា​ការ​ឈ្នះ​ពាន​លើក​ដំបូង ​បន្ទាប់​ពី​ក្លិប​​នេះ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​៩​ឆ្នាំ​មក​ហើយ ​ខណៈ​ Manchester City និង​ Chelsea បាន​​រីក​ចម្រើន​ទៅ​មុខ ​ហើយ​ឈ្នះ​ពាន​ជា​បន្តបន្ទាប់​នៅ​រយៈកាល​ចុង​ក្រោយ​នេះ។

 

ក្លិប​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ជើង​ក្រុង​ឡុងដុង​មួយ​នេះ​មិន​ដែល​បាន​បញ្ចប់​នៅ​លំដាប់​លេខ​រៀង​ខ្ពស់​ជាង​លេខ​បី​នោះ​ទេ​តាំង​ពី​ឆ្នាំ​២០០៤-២០០៥​ មក​ ហើយ​បាន​ជាប់​នៅ​លេង​ពាន​ UEFA ​Champions League ជា​ច្រើន​ដង​ដែរ ​តែ​​​មិន​ដែល​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុង​​ក្រោយ​នោះ​ទេ ក្នុង​៤រដូវ​កាល​ចុង​ក្រោយ។

 

ការ​ចាញ់​បិសាច​ក្រហម ​១-២​ កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ផ្ទះ ​បាន​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​ឈរ​លេខ​៨​តាម​ពី​ក្រោយ​ក្លិប​កំពូល​តារាង Chelsea ​១៥​ពិន្ទុ។

 

បន្ទាប់​ពី​ដឹក​នាំ​ Arsenal ​តាំង​ពី​ ឆ្នាំ​១៩៩៦​មក​ លោក​ធ្លាប់​ឈ្នះ​១៣​ពាន​រង្វាន់ ក្នុង​នោះ​មាន​ Premier League ៣ដង,​ FA cups ​៥​ដង ​និងCommunity Shields ​៥​ដង។

 

សម្រាប់​ប្រិយមិត្ត​ Sabay វិញ ចង់​ឲ្យ​ Wenger ចាកចេញ​ឬ​យ៉ាង​ណា?

 

ប្រែ​សម្រួល៖​ អូន សៅណាត

ប្រភព៖ goal

អត្ថបទពេញនិយម