បញ្ជី​ឈ្មោះ​ម្ចាស់​ពាន​រង្វាន់ និង​សកម្មភាព​តារា​​ក្នុង​កម្មវិធី American Music Awards 2014

  • 2014-11-24 23:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​​ American Music Awards ​ដែល​ជា​កម្មវិធី​ពាន​រង្វាន់​​តន្ត្រី​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​របស់​អាមេរិក បាន​រៀប​ចំ​ឡើង​​ជា​លើក​ទី​៤២ នៅ​សាល​មហោស្រព Nokia Theatre ទីក្រុង Los Angeles រដ្ឋ Carlifornia នា​រាត្រី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា (ព្រឹក​ថ្ងៃ​ទី​២៤ នៅ​កម្ពុជា)។

 

កាល​ពី​ព្រឹក​មិញ​ ប្រិយមិត្ត​បាន​ឃើញ​រួច​មក​ហើយ​ចំពោះ​វត្តមាន​របស់​តារា​ចម្រៀង​ជា​ច្រើន​ដែល​បាន​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​នៃ​កម្មវិធី​នេះ។ ឥលូវ​នេះ​យើង​ងាក​មក​មើល​សកម្មភាព​សម្ដែង​លើ​ឆាក និង​បញ្ជី​ឈ្មោះ​តារា​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ពី​កម្មវិធី​នេះ​វិញ​ម្ដង។

 

សកម្មភាព​សម្ដែង និង​សកម្មភាព​ផ្សេង​ៗ​របស់​តារា​ក្នុង​កម្មវិធី AMA 2014៖

 

បញ្ជី​ឈ្មោះ​តារា​ឈ្នះ​ពាន​រង្វាន់៖

 

សិល្បករ​ប្រចាំ​ឆ្នាំ៖ One Direction

ពាន​រង្វាន់ DICK CLARK សម្រាប់​សិល្បករ​ល្អ​ឥត​ខ្ចោះ៖ Taylor Swift

សិល្បករ​ថ្មី​ប្រចាំ​ឆ្នាំ៖ 5 Seconds of Summer

បទ​ចម្រៀង​ប្រចាំ​ឆ្នាំ៖ Katy Perry Featuring Juicy J - Dark Horse

តារា​ចម្រៀង POP/ROCK ផ្នែក​បុរស៖ Sam Smith

តារា​ចម្រៀងPOP/ROCK ផ្នែក​នារី៖ Katy Perry

ក្រុម​ចម្រៀង POP/ROCK៖ One Direction

អាល់ប៊ុម POP/ROCK៖ One Direction - Midnight Memories

តារា​ចម្រៀង COUNTRY ផ្នែក​បុរស៖ Luke Bryan

តារា​ចម្រៀង​ COUNTRY ផ្នែក​នារី៖ Carrie Underwood

ក្រុម​ចម្រៀង​ COUNTRY៖ Florida Georgia Line

អាល់ប៊ុម​ COUNTRY៖ Brantley Gilbert - Just As I Am

តារា​ចម្រៀង​ RAP/HIP-HOP៖ Iggy Azalea

អាល់ប៊ុម​ RAP/HIP-HOP៖ Iggy Azalea - The New Classic

តារា​ចម្រៀង​ SOUL/R&B ផ្នែក​បុរស៖ John Legend

តារា​ចម្រៀង SOUL/R&B ផ្នែក​នារី៖ Beyoncé

អាល់ប៊ុម​ SOUL/R&B៖ Beyoncé - Beyoncé

តារា​ចម្រៀង​ ALTERNATIVE ROCK៖ Imagine Dragons

សិល្បករ​​ ADULT CONTEMPORARY៖ Katy Perry

សិល្បករ​​តំបន់​ឡាទីន៖ Enrique Iglesias

សិល្បករ CONTEMPORARY INSPIRATIONAL៖ Casting Crowns

សិល្បករ ELECTRONIC DANCE MUSIC (EDM)៖ Calvin Harris

បទ​ចម្រៀង​​ក្នុង​ភាពយន្ត៖ Frozen

អានអត្ថបទ៖ តោះ! ទៅ​មើល​ម្ចាស់​ពាន​រង្វាន់ The Voice ទាំង​ពី​រដូវ​កាល​​​របស់​ថៃ​វិញ​ម្ដង

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ billboard, dailymail
អត្ថបទថ្មី