ទេព បូព្រឹក្ស ម្រាម ១ ពាក់​ចិញ្ចៀន ១០

  • 2014-09-26 16:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ទេព បូព្រឹក្ស តារា​ចម្រៀង​ក្នុង​ផលិតកម្ម​​ហង្សមាស បាន​លេង​ម៉ូដ​ចិញ្ចៀន​មួយ​ឈុត​គួរឲ្យ​ចាប់​អារម្មណ៍ ដោយ​​នាង​បាន​ពាក់​ចិញ្ចៀន​រហូត​ដល់​​ទៅ ​១០ ​វង់ ក្នុង​ម្រាម​​ដៃ​តែ​មួយ។ ការ​បង្ហាញ​ម៉ូដ​ចិញ្ចៀន​នេះ​​ ធ្វើ​ឡើង​គ្រា​ដែល​​​នាង​បាន​ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​​មួយ ស្ដី​ពី​ការ​ច្រៀង​ឲ្យ​ក្រុមហ៊ុន​ស្រា​ល្បី​ឈ្មោះ​មួយ កាល​ពី​ពេល​ថ្មីៗ​នេះ។

 

អាន​អត្ថបទ៖ ឱក សុគន្ធ​កញ្ញា ក្រវិល​ និង ​ខ្សែក​ ម៉ាក MOSCHINO ទាំង​អស់

 

 

បូព្រឹក្ស និយាយ​លាយ​នឹង​សំណើច​ជា​មួយ Sabay ថា ម៉ូដ​ចិញ្ចៀន ​​១ ម៉ូដ​នេះ នាង​ទើប​តែ​កុម្ម៉ង់​ឲ្យ​ជាង​ធ្វើ​រួច​​​ថ្មីៗ​នេះ ទៅ​តាម​ការស្រមើស្រមៃ​ចង់​បាន​របស់​នាង ដោយ​ធ្វើ​ពី​មាស​សុទ្ធ ប៉ុន្តែ​​មិន​បាន​ប្រាប់​ពី​ទម្ងន់​ឡើយ។ ក្រៅ​ពី​ចិញ្ចៀន​នៅ​ចង្អុលដៃ តារា​ចម្រៀង​ស្រី​ទើប​តែ​ឡើង​កូដ​ម្នាក់​នេះ បាន​ពាក់​ចិញ្ចៀន​ ៥ វង់​ផ្សេង​ទៀត នៅ​ម្រាម​កណ្ដាល និង នាង​ដៃ ចំណែក​ឯ​ក្រវិល​វិញ នាង​បាន​ពាក់​ក្រវិល ​​​១ គួរ យ៉ាង​ធំ​ផង​ដែរ។ អានអត្ថបទ៖​ ចឹង​តើ​បាន​​តារា​ខ្មែរ​​ចង់​សម្ដែង​ក្រៅ​ប្រទេស​ណាស់ រហូត​តារា​ខ្លះ​​ហ៊ាន​​ទិញ​សំបុត្រ​យន្ត​ហោះ​ផ្ទាល់​ខ្លួន​គឺ…?

 

 

បូព្រឹក្ស បាន​លើក​ឡើង​ថា ធម្មតា​ក្នុង​នាង​​អ្នក​សិល្បៈ​ការ​​រិះរក​​អ្វី​ដែល​​ប្លែក​គឺ​ជា​តួនាទី ព្រោះ​ដើម្បី​ជា​ចំណាប់​អារម្មណ៍​ពី​ទស្សនិកជន ដូច​ជា​ការ​ស្លៀកពាក់ គ្រឿង​អលង្ការ ក៏​ដូច​ជា ការ​បង្កើត​ក្បាច់​រាំ​ថ្មីៗ​ជា​ដើម។ ប្រសិន​ទស្សនិកជន​ចាប់អារម្មណ៍​​​ហើយ ប្រជាប្រិយភាព​ក៏​ទៅ​តាម​នោះ​ដែរ។

 

អត្ថបទ៖ ខុត សីហា