៨​សន្លឹក​ដ៏​វេទនា​របស់ ឈិន ឡុង​ ក្នុង​រឿង​ថ្មី "Dragon Blade”

  • អង្គារ, 25 វិច្ឆិកា 2014 17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ កំពូល​តារា​សម្ដែង​ហុងកុង Jackie Chan (ឈិន ឡុង) បាន​បង្ហាញ​រូបភាព​ជា​ច្រើន​សន្លឹក​​សម្រាប់​ផ្សព្វផ្សាយ​​ខ្សែ​ភាពយន្ត​ថ្មី​របស់​ខ្លួន គឺ​រឿង "Dragon Blade”។

 

ក្នុង​នោះ​រូបភាព​ចំនួន ៨​សន្លឹក​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ពី​គ្រប់​ជ្រុង​ក្នុង​ឈុត​មួយ នៅ​ពេល​ដែល​ ឈិនឡុង និង​មនុស្ស​ជា​ច្រើន​ទៀត​កំពុង​​រួម​គ្នា​រុញ​ម៉ាស៊ីន​មួយ​យ៉ាង​លំបាក។ ទោះ​យ៉ាង​ណា​ តារា​ក្បាច់​គុន​វ័យ ៦០​ឆ្នាំ​ រូប​នេះ​មិន​បាន​បង្ហើប​ថា​ម៉ាស៊ីន​នេះ​គឺ​សម្រាប់​ធ្វើ​អ្វី​នោះ​ទេ។

 

 
 
 
 
 
 
 

 អានអត្ថបទ៖ ឈិនឡុង ជួប Fan Bingbing ​ក្នុង​រឿង​ថ្មី “Skiptrace”

 

“Dragon Blade” គឺ​ជា​ខ្សែ​ភាពយន្ត​បែប​បុរាណ រៀបរាប់​ពី​សង្គ្រាម​រវាង​ប្រទេស​ចិន​ និង​ពួក​បស្ចិម​ប្រទេស​ ក្នុង​សម័យ​រាជវង្ស​ “Han” (៤៨​ឆ្នាំ​មុន​គ្រិស្តសករាជ)។ ក្នុង​ខ្សែ​ភាពយន្ត​នេះ ឈិន ឡុង ​ដើរ​តួ​ជា​មេទ័ព​ចិន ឈ្មោះ Huo An ដែល​មាន​នាទី​​ការពារ​ព្រំដែន​ប្រទេស​ពី​ការ​លុកលុយ​ពី​ពួក​បស្ចិម​ប្រទេស។​ ភាពយន្ត​នេះ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​អាមេរិក​ចំនួន​ពីរ​រូប​គឺ Adrien Brody និង John Cusack។

 

ចំណាយ​ដើម​ទុន​អស់ ៦៥​លាន​ដុល្លារ ខ្សែ​ភាពយន្ត “Dragon Blade” ​នឹង​អាច​ចេញ​បញ្ចាំង​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥៕

 

អានអត្ថបទ៖ ឈិន ឡុង ត្រូវ​ថៅកែ​ភាពយន្ត​ បង្ខំ​ឱ្យ​លុតជង្គង់​សុំទោស?

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ superchanblog
អត្ថបទថ្មី