រឿងឆេះផ្សារកអណ្តើកអាជីវករសង្ស័យមានអ្នកលួចដុត
- 2014-11-26 17:00:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងឆេះផ្សារកអណ្តើកអាជីវករសង្ស័យមានអ្នកលួចដុត
ចន្លោះមិនឃើញ
ករណីឆេះផ្សារកអណ្តើក ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែងកាលពីវេលារំលងអធ្រាត អាជីវករមួយចំនួនបានដាក់ការសង្ស័យលើការលួចដុត ព្រោះកន្លងមកផ្សារនេះត្រូវ អ្នកមានលុយស្នើឲ្យរុះរើម្តងហើយ។ ម្យ៉ាងកាលពីខែមីនា ឆ្នាំ២០១៤ កន្លងមក ក៏ធ្លាប់មានអគ្គិភ័យបំផ្លាញតូបអស់៨ ទៅ៩ តូបដែរ ប៉ុន្តែសំណាងល្អមិនរាលដាលទៅតូបដទៃ ព្រោះពន្លត់ទាន់ពេល។ "អ្នកខ្លះថាមកពីទុស្សេខ្សែភ្លើង ប៉ុន្តែអាជីវករភាគច្រើនសង្ស័យមានអ្នកលួចដុត”។ អាជីវករបន្ថែម។
ទោះយ៉ាងណាជុំវិញបញ្ហានេះលោក ចាន់ រ៉ាន់ អធិការស្រុកកំពង់ត្របែក បានប្រាប់ Sabay ថា នៅមិនទាន់ដឹងមូលហេតុជាក់លាក់ទាក់ទងករណីឆេះនេះនៅឡើយទេ។ប៉ុន្តែជំហានដំបូងមានការសង្ស័យលើការទុស្សេខ្សែភ្លើងចេញពីតូបអាជីវករមួយរូប។ ចំណែកទំហំខូចខាតនៅមិនទាន់អាចប៉ាន់ស្មានបាននៅឡើយ។
យ៉ាងហោចមានតូបអាជីវករនៅផ្សារកអណ្តើកជាង២០០ និងផ្ទះ ២៤ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង កាលពីវេលាម៉ោងជាង១ រំលងអធ្រាតថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤៕
អត្ថបទ៖មៃ សុខលីម
រូបភាព៖បណ្តាញសង្គម