កីឡដ្ឋានអនាគតទាំង៩ ស្អាតៗអស់ទាស់!
- 2014-11-26 22:31:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡដ្ឋានអនាគតទាំង៩ ស្អាតៗអស់ទាស់!
ចន្លោះមិនឃើញ
ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកមិនបានបង្អាក់ការរចនាម៉ូតកីឡដ្ឋានថ្មីៗបានទេ នៅពេលដែលពិភពបាល់ទាត់រីកចម្រើនខ្លាំងឡើងៗ។ ប្លង់កីឡដ្ឋានឡូយៗ ថ្មីៗ នឹងលេចរូបរាងឡើងពិតប្រាកដនៅពេលឆាប់ៗខាងមុខ ដើម្បីបំពេញការរីកចម្រើនខ្លាំងនៃវិស័យបាល់ទាត់។
១. Estadio La Peineta (Atletico Madrid) ប្រទេសអេស្ប៉ាញ
ដើមឡើយកន្លែងនេះជាកីឡាដ្ឋានអត្តពលកម្មទេ តែវានឹងត្រូវសាងសង់ជាកីឡដ្ឋានបាល់ទាត់ដ៏ថ្មីវិញ ដែលមានកៅអីផ្ទុកអ្នកទស្សនាបាន៧ម៉ឺននាក់។ កីឡដ្ឋាននេះនឹងបើកឲ្យដំណើរការនៅឆ្នាំ២០១៧។
២. Baku National Stadium ប្រទេសអាហ្សេបៃហ្សង់
កីឡដ្ឋានដែលមានកៅអីអង្គុយ៦៨០០០កន្លែងនេះ នឹងក្លាយជាកីឡដ្ឋានថ្មីនៃក្រុមជម្រើសជាតិអាហ្សេបៃហ្សង់។ កីឡដ្ឋាននេះ នឹងធ្វើជាម្ចាស់ផ្ទះប្រកួតវគ្គ៨ក្រុមចុងក្រោយ មួយប្រកួត ក្នុងពានរង្វាន់ Euro 2020 ផងដែរ។ វានឹងបើកឲ្យដំណើរការនៅឆ្នាំ២០១៥។
៣. Zenit Arena (Zenit Saint Petersburg) ប្រទេសរុស្សី
កីឡដ្ឋានដែលមានឈ្មោះហៅក្រៅថា"The Spaceship” នេះ ចាប់បើកឲ្យដំណើរការនៅឆ្នាំ២០១៦។ អាចផ្ទុកអ្នកទស្សនាបានជិត៦៧០០០នាក់ កីឡដ្ឋាននេះនឹងក្លាយជាកីឡដ្ឋានថ្មីរបស់ក្លិប Zenit Saint Petersburg ហើយក៏សម្រាប់ World Cup ឆ្នាំ២០១៨ ផងដែរ។
៤. Stade des Lumieres (Lyon) ប្រទេសបារាំង
កីឡដ្ឋានថ្មីនេះ ត្រូវបានគេដាក់ឈ្មោះថា Stadium of Light ដូចឈ្មោះកីឡដ្ឋានរបស់ Sunderland ដែរ។ កីឡដ្ឋានដែលអាចផ្ទុកអ្នកទស្សនាបាន ៥៨០០០នាក់នេះ នឹងធ្វើជាម្ចាស់ផ្ទះ Euro 2016 ក្នុងវគ្គ៨ក្រុមចុងក្រោយ ហើយវានឹងត្រូវបើកឲ្យដំណើរការនៅឆ្នាំ២០១៥។
៥. Timsah Arena (Bursaspor) ប្រទេសទួរគី
កីឡដ្ឋាននេះចម្លែកជាងគេដែលមានរៀងជាសត្វក្រពើដែលអាចផ្ទុកអ្នកទស្សនាបាន៤៥០០០នាក់។វាជាកម្មសិទ្ធិរបស់ក្លិប Burnsapor ដែលត្រូវគេហៅក្រៅថា"Green Crocodiles ”ឬ"Crocodile Arena”ដែលនឹងបើកនៅឆ្នាំ២០១៥។
៦. Nouveau Stade de Bordeaux ប្រទេសបារាំង
ស្ថិតនៅទីក្រុង Bordeaux កីឡដ្ឋាននេះមានកៅអីអង្គុយ៤៣០០០កន្លែង។ វានឹងក្លាយជាម្ចាស់ផ្ទះសម្រាប់ការប្រកួតEuro2016 វគ្គ១៦ក្រុមចុងក្រោយ, ៨ក្រុមចុងក្រោយ និងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
៧. CSKA Moscow Staduim ប្រទេសរុស្សី
កីឡដ្ឋាននេះមានកៅអីអង្គុយ៣០០០០កន្លែងហើយវានឹងក្លាយជាទីលានបាល់ទាត់របស់ក្លិប CSKA Moscow។ វាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០០៧ ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០១៥។
៨. New Ferenc Puskas Stadium (Budapest) ប្រទេសហុងគ្រី
វានឹងក្លាយជាកីឡដ្ឋានជាតិរបស់ហុងគ្រីដែលមានកៅអីអង្គុយ៦៨០០០កន្លែង ជំនួសកីឡដ្ឋានចាស់ Ferenc Puskas។ វានឹងត្រូវបើកឲ្យដំណើរការនៅឆ្នាំ២០១៨។
៩. Wakrah Stadium ប្រទេសកាតារ
វាអាចផ្ទុកអ្នកទស្សនាបាន៤០០០០នាក់តែវាមិនទាន់សាងសង់រួចនៅឡើយទេ។ កីឡដ្ឋាននេះត្រៀមរៀបចំសម្រាប់ World Cup ២០២២ ហើយគម្រោងសង់ហើយនៅឆ្នាំ២០១៨។
ប្រែសម្រួល៖ អូន សៅណាត
ប្រភព៖ Telegraph