សម្ដេច ហ៊ុន សែន ចូលបច្ច័យ​បុណ្យ ៧ ថ្ងៃ សរ សុភា ២ ពាន់​ដុល្លារ

  • 2014-11-27 23:32:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​បច្ច័យ​ចំនួន ២ ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ពិធី​បុណ្យ ៧ ថ្ងៃ​របស់​សព​​អ្នកចាំ​ទី​ដៃ​ស្អិត សរ សុភា ដែល​កំពុង​តែ​រៀបចំ​ឡើង​នៅ​បរិវេណ​វត្ត នាគវ័ន ក្នុង​ខណ្ឌ​ទួលគោក។

 

 ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប​ខេត្ត​ស្វាយរៀង (អាវស កណ្ដាល)

 

លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​បង្គោល​ប្រចាំ​ក្លិប​ខេត្ត​ស្វាយរៀង ដែល​​ជា​អាណាព្យាបាល​កីឡាករ សរ សុភា បាន​ប្រាប់​ថា សម្ដេច ហ៊ុន សែន បាន​ចូល​បច្ច័យ​រំលែក​ទុក្ខ​​​ក្នុង​​ពិធី​បុណ្យ ៧ ថ្ងៃ តាម​រយៈ​ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប​​​ជួរ​មុខ​ក្នុង​ស្រុក​មួយ​នេះ។ ចំណែក​ឯកឧត្ដម​ប្រធាន​ក្លិប​បាន​ធានា​ចេញ​​​បច្ច័យ​ទាំង​ស្រុង​ជំនួស​គ្រួសារ​សព ក្នុង​ពិធី​បុណ្យ​នេះ​ដែល​ចាប់​ផ្ដើម​​នៅ​ល្ងាច​ថ្ងៃ​ទី ២៧​ វិច្ឆិកា ឆ្នាំ ២០១៤ នេះ​ ហើយ​នឹង​​​បញ្ចប់​នៅ​ព្រឹក​ស្អែក។

 

សម្រាប់​សាច់ញាតិ មិត្ត​ភក្តិ​បងប្អូន ឬ មិត្ត​កីឡា​រួម​អាជីព ចង់​ចូលរួម​ក្នុង​ពិធី​បុណ្យ ៧ ថ្ងៃ​នេះ​សូម​អញ្ជើញ​ទៅ​តាម​ពេល​វេលា​ និង ទីកន្លែង​ដែល​​កំពុង​តែ​រៀបចំ៕

 

អត្ថបទ​ពាក់ព័ន្ធ៖ ព័ត៌មាន​បន្ថែម​ ជុំ​វិញ​ការ​ស្លាប់​អ្នក​ចាំទី​ សរ សុភា

 

ភរិយា សរ សុភា ទទួល​បច្ច័យ

 

អត្ថបទ៖ ម៉ឺន រស្មី