តារា​ល្បី​​៦​ដួង ធ្លាប់​មាន​អតីតកាល​ជា​អ្នក​រាំ​ស្រាត​ក្នុង​ក្លឹប

  • 2014-11-28 17:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ទទួល​បាន​ជោគជ័យ​​លើ​វិស័យ​សិល្បៈ តារា​នីមួយ​ៗ​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ការ​លំបាក​ខុស​ៗ​គ្នា​មិន​ថា​តិច​ឬ ច្រើន ហើយ​តារា​ល្បី​ខ្លះ​ទៀត​ធ្លាប់​ធ្វើ​ការងារ​ចម្លែក​ៗ​ដែល​យើង​នឹក​ស្មាន​មិន​ដល់។ សម្រាប់​តារា​ ៦​ដួង​ខាង​ក្រោម​នេះ​ បច្ចុប្បន្ន​សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ​ និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​លើ​វិថី​សិល្បៈ ប៉ុន្តែ​សម្លឹង​មើល​អតីតកាល​វិញ ពួក​គេ​សុទ្ធ​តែ​ធ្លាប់​ធ្វើ​ការ​ជា​អ្នក​រាំ​ស្រាត រាំ​សិចស៊ី​ (stripper) ក្នុង​ក្លឹប​រាត្រី។ ទស្សនា​តែ​ម្ដង ថា​តើ​ក្នុង​ចំណោម​នេះ មាន​តារា​សំណព្វ​ចិត្ត​របស់​អ្នក​ដែរ​ឬ​អត់?

 

១. Kendra Wilkinson

 

Kendra Wilkinson បាន​ចូល​សិល្បៈ នៅ​ពេល​នាង​ក្លាយ​ជា​មិត្ត​ស្រី​របស់​ស្ថាបនិក​ទស្សនាវដ្ដី​សិច Playboy លោក Hugh Hefner កាល​ពី​ឆ្នាំ​២០០៤។ ដូច្នេះ​វា​មិន​មែន​ជា​រឿង​ចម្លែក​ឡើយ ដេល Wilkinson ធ្លាប់​ធ្វើ​ការ​ជា​អ្នក​រាំ​ស្រាត​នៅ​ក្នុង​ក្លឹប។ Kendra សារភាព​ថា នាង​ត្រូវ​បាន​ Hugh Hefner មើល​ឃើញ​ នៅ​ពេល​នាង​រាំ​ស្រាត។ ឥលូវ​នេះ​ Wilkinson បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អតីត​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ Hank Baskett និង​មាន​កូន​ពីរ​នាក់​។

 

២. Chris Pratt

 

តារា​សម្ដែង​អាមេរិក Chris Pratt ដែល​ល្បី​ខ្លាំង​តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង​ភាគ​ "Parks and Recreation” ធ្លាប់​មាន​ការងារ​ជា​អ្នក​រាំ​ស្រាត​ម្នាក់​ដែល​ទទួល​បាន​ចំណូល​តិចតួច​បំផុត។ Chris បាន​សារភាព​ ក្នុង​កម្មវិធី​ Ellen កាល​ពីឆ្នាំ​២០១៣​ថា គេ​ធ្លាប់​ទទួល​បាន​ត្រឹម​តែ ៤០​ដុល្លារ តែ​ប៉ុណ្ណោះ​ពេល​រាំ​ស្រាត​ម្ដង​ៗ។ មុន​នឹង​ក្លាយ​ជា​តារា​សម្ដែង​ល្បី​ តារា​វ័យ ៣៤​ឆ្នាំ​រូប​នេះ ធ្លាប់​រាំ​ស្រាត​ក្នុង​កម្មវិធី​ជប់លៀង​របស់​ស្រី​ៗ ជា​ច្រើន​ដង។ Chris Pratt បាន​រៀប​ការ​ជាមួយ​តារា​សម្ដែង Anna Faris ហើយ​កាល​ពី​ខែ​សីហា គេ​​បាន​​បង្ហាញ​មុខ​ជា​តួ​ឯក​ប្រុស​​ក្នុង​ខ្សែ​ភាពយន្ត "The Guardians of the Galaxy”។

 

៣. Catherine Zeta-Jones

 

មុន​ក្លាយ​ជា​តារា​ល្បី Catherine Zeta-Jones ក៏​ធ្លាប់​មាន​ឈ្មោះ​ជា​អ្នក​រាំ​ស្រាត​​ដែរ។ មនុស្ស​ភាគ​ច្រើន​និយាយ​ថា​ពួក​គេ​ក្លាយ​ជា​អ្នក​រាំ​ស្រាត​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត ប៉ុន្តែ​សម្រាប់ Catherine បាន​ប្រាប់​ថា​នាង​​ធ្វើ​ការងារ​នេះ​ដើម្បី​រក​ប្រាក់​មក​កែ​ច្រមុះ។ ការ​រាំ​ស្រាត​ ការ​កែ​ច្រមុះ​របស់​នាង​ពិត​ជា​មាន​ន័យ ដោយ​បច្ចុប្បន្ន​តារា​វ័យ ៤៤​ឆ្នាំ​រូប​នេះ បាន​ក្លាយ​ជា​តារា​ល្បី និង​មាន​ទ្រព្យ​សរុប​ប្រមាណ​ ៤៥​លាន​ដុល្លារ។​

 

៤. Channing Tatum

 

 

“Magic Mike” ដែល​ជា​ខ្សែ​ភាពយន្ត​ល្បី​មួយ​របស់​តារា​សម្ដែង Channing Tatum គឺ​ជា​ភាពយន្ត​ដែល​រៀបរាប់​ពី​បទ​ពិសោធន៍​ជា​អ្នក​រាំ​ស្រាត​របស់​គេ​តែ​ម្ដង។ មុន​នឹង​ក្លាយ​ជា​តារា​ហូលីវូដ Tatum គឺ​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​​រាំ​បុរស "Male Encounter” ក្នុង​ទីក្រុង Miami រដ្ឋ Florida។ ក្រោយ​ពី​បាន​ជួប​អ្នក​ធ្វើ​ការ​ផ្នែក​ជ្រើសរើស​តារា​ម៉ូដែល​ម្នាក់ Channing ក៏បាន​ឈប់​ពី​អាជីព​ជា​អ្នក​រាំ​ស្រាត និង​បាន​ចាប់​អាជីព​ជា​តារា​ម៉ូដែល និង​សម្ដែង​វិញ។ មក​ដល់​បច្ចុប្បន្ន តារា​វ័យ ៣៤​ឆ្នាំ​រូប​នេះ មាន​ទ្រព្យ​សរុប​ប្រមាណ ១៤​លាន​ដុល្លារ។

 

៥. Lady Gaga

 

 

មុន​នឹង​បាន​ក្លាយ​ជា​តារា​កំពូល​ក្នុង​វិស័យ​ចម្រៀង​ប៉ុប Lady Gaga ធ្លាប់​ជា​ក៏​ធ្លាប់​ជា​អ្នក​រាំ​ស្រាត​ក្នុង​ក្លឹប​ដែរ។ Gaga បាន​និយាយ​ថា នាង​បាន​ក្លាយ​ជា​អ្នក​រាំ​ស្រាត​យ៉ាង​វក់វី​ក្រោម​ឥទ្ធិពល​ថ្នាំ​ញៀន ​តាំង​ពី​អាយុ ១៨​ឆ្នាំ។ នាង​ធ្លាប់​រាំ​សិចស៊ី​ជាមួយ​ក្រុម​ចម្រៀង​បុរស​ជា​ច្រើន​ដូចជា Black Sabbath, Guns N' Roses និង Faith No More។ ទោះ​យ៉ាង​អតីតកាល​ជា​អ្នក​រាំ​ស្រាត​នេះ​មិន​បាន​បញ្ចប់​ក្ដី​ស្រមៃ​របស់​នាង​ឡើយ។ Lady Gaga បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់ Grammy ដល់​ទៅ​៥ និង​មាន​ទ្រព្យ​សរុប​ប្រមាណ ១៩០​លាន​ដុល្លារ។

 

៦. Brad Pitt

 

 

មុន​នឹង​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត និង​ក្លាយ​ជា​កំពូល​តារា​ហូលីវូដ Brad Pitts គឺ​ជា​អ្នក​រាំ​ស្រាត​មួយ​រូប។ អំឡុង​ពេល​ដែល​គេ​កំពុង​សិក្សា​ផ្នែក​សារព័ត៌មាន​នៅ​សាកលវិទ្យាល័យ Missouri, Brad Pitt គឺ​ជា​សមាជិក​ក្រុម​បុរស​រាំ​ស្រាត​មួយ​ គឺ​ក្រុម "The Dancing Bares”។ រយៈ​ពេល​ត្រឹម​តែ ២​សប្ដាហ៍​មុន​បញ្ចប់​ឆ្នាំ​សិក្សា Brad ក៏​បាន​វេច​បង្វេច​ទៅ​ទីក្រុង Los Angeles ដោយ​បាន​បោះបង់​សញ្ញាប័ត្រ​ និង​ការងារ​ជា​អ្នក​រាំ​របស់​គេ ដើម្បី​ចាប់​យក​អាជីព​ជា​អ្នក​សម្ដែង​វិញ។ បច្ចុប្បន្ន​តារា​ល្បី​វ័យ ៥០​ឆ្នាំ​រូប​នេះ មាន​ទ្រព្យ​សរុប​ប្រមាណ​ ២៤០​លាន​ដុល្លារ ៕

អានអត្ថបទ៖ តារា​ចម្រៀង​ស្រី​រូប​ណា​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៤​នេះ?

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ therichest