យល់​ស្របឬ​អត់​ថា Neymar​ ​ខ្លាំង​​ដូច​វីរបុរស​ប្រេស៊ីល ​Romario?

  • 2014-09-26 22:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dunga ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​ប្រដូច​​ប្រធាន​ក្រុម​​ជម្រើស​ជាតិ​ថ្មី​ Neymar ទៅ​នឹង​​វីរបុរស​បាល់ទាត់​​ប្រេស៊ីល ​Romario។ ការ​ប្រៀបធៀប​នោះ គឺ​មិន​មែន​សំដៅ​ទៅ​លើ​រូបរាង មុខ​មាត់​អ្វី​នោះ​ទេ ប៉ុន្តែ​ទៅ​លើ​សមត្ថភាព​ប្រកួត​ និង​ភាព​ជា​អ្នក​ដឹក​នាំ​នៅ​លើ​ទីលាន។

Neymar កាល​នៅ World Cup 2014 (រូបភាព​ផ្ដល់​សិទ្ធិ​ដោយ AFP)

 

ទោះ​បី​ប្រេស៊ីល​មិន​សូវ​ជោគជ័យ​ក្នុង​ឆ្នាំ​២០១៤​ក្ដី ក៏​គ្រូ​បង្វឹក​​ដែល​​​ធ្លាប់​លេង​ជាមួយ Romario ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​នៅ World Cup ​ឆ្នាំ​១៩៩៤​ រូប​នេះ បាន​និយាយ​កោត​សរសើរ Neymar ថា៖ "​Neymar ​គឺ​ជា​ប្រធាន​ក្រុម​ដែល​ពេញ​ដោយ​បច្ចេកទេស ហើយ​ជា​កីឡាករ​លេច​ធ្លោ​ក្នុង​ក្រុម​ប្រេស៊ីល ក៏​ដូច​ជា​ពិភព​បាល់ទាត់​ទាំង​មូល។ គាត់​ជា​កីឡាករ​ដែល​ចូល​ចិត្ត​ការ​ប្រកួត​ប្រជែង និង​ចង់​ឈ្នះ​គ្រប់​ពេល។ គាត់​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល Romario ធ្លាប់​ធ្វើ​កន្លង​មក"។

 

ចុច​អាន៖ ប្រុស​ស្អាត​ទាំង​១០​ក្នុង​ពិភព​បាល់​ទាត់​ CR7 លេខ​១ ឯ Beckham លេខ​២

 

Romario ពេល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ឆ្នាំ​២០០១ (រូបភាព​ផ្ដល់​សិទ្ធិ​ដោយ AFP)​

 

Romario​ បាន​​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​នៅ​ឆ្នាំ​២០០៥ ក្រោយ​​រក​គ្រាប់​បាល់​បាន​៥៥​គ្រាប់ ​ក្នុង​​ការ​បង្ហាញ​ខ្លួន​៧០​ប្រកួត។ ចំណែក Neymar​ ​បាន​ជាប់​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ​២០១០​មក ​ហើយ​អាច​​រក​បាន​៥៦​គ្រាប់​ ក្នុង​ការ​ចូល​លេង​​៣៦​ប្រកួត។

 

តើ​ប្រិយមិត្ត​យល់​ស្រប​ចំពោះ​ការ​ប្រៀបធៀប​របស់ Dunga ដែរ​ឬ​ទេ?

 

គ្រូ​បង្វឹក​ប្រេស៊ីល Dunga (រូបភាព​ផ្ដល់​សិទ្ធិ​ដោយ AFP)

 

ចុច​អាន៖ អ្នក​គាំទ្រ​ Man Utd ​នឹង​លើក​ស្លាក “Come home Ronaldo” ពេល​ Real ប៉ះ​ Villarreal

 

អត្ថបទ៖ ​អូន​ សៅណាត

ប្រភព៖​ Bleacher Report

រូបភាព​ផ្ដល់​សិទ្ធិ​ដោយ AFP

អត្ថបទពេញនិយម
អត្ថបទថ្មី