កុំច្រឡំ Hacker ក៏មានឋានុក្រមនិងការបែងចែកខុសៗគ្នា
- 2014-09-27 15:58:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំច្រឡំ Hacker ក៏មានឋានុក្រមនិងការបែងចែកខុសៗគ្នា
ចន្លោះមិនឃើញ
ប្រិយមិត្តជាច្រើនធ្លាប់ឮក្រុមអ្នកវាយប្រហារតាមបណ្ដាញអនឡាញ Hacker ជាញឹកញាប់មកហើយ។ ប្រិយមិត្តមួយចំនួនយល់ថា Hacker ជាក្រុមមនុស្សអាក្រក់ ដោយសារគិតថាពួកគេតែងតែធ្វើសកម្មភាពអវិជ្ជមាននាំឲ្យកើតមានបញ្ហាចលាចលដល់សង្គម បង្កអសន្តិសុខផ្សេងៗ ជាពិសេសសកម្មភាពរបស់ពួកគេមួយចំនួនអាចនាំគ្រោះថ្នាក់ដល់ប្រទេសជាតិក៏ថាបាន។ យ៉ាងណា តាមជាក់ស្តែង Hacker ត្រូវគេបែងចែកខុសៗគ្នាទៅតាមប្រភេទនិងឋានានុក្រម អាស្រ័យទៅតាមទង្វើរបស់ពួកគេ។
បន្តទៀតនេះ Sabay នាំឲ្យប្រិយមិត្តឲ្យស្វែងយល់ពីក្រុម Hacker ដែលត្រូវគេបែងចែកខុសៗគ្នាទៅតាមសកម្មភាពរបស់ពួកគេ ហើយដែលប្រិយមិត្តអាចសិក្សាស្វែងយល់។
Hacker បែងចែកជា ៣ ប្រភេទ គឺ White Hat, Black Hat និង Grey Hat៖
១. White Hat៖ គឺជាបក្សល្អ ដែលមិនប្រើជំនាញរបស់ខ្លួនក្នុងការបង្កបទល្មើសបច្ចេកវិទ្យា ព័ត៌មានវិទ្យាឡើយ។ ពួកគេភាគច្រើននឹងក្លាយជាអ្នកជំនាញផ្នែកផ្ដល់សុវត្ថិភាពកុំព្យូទ័រ និងការពារពីការអុកឡុករបស់ Black Hat។
២. Black Hat៖ គឺជាបក្សមិនល្អ ដែលជាទូទៅប្រើជំនាញនេះទៅក្នុងផ្លូវមិនល្អ ពោលគឺទៅ hack ធនាគារ លួចទិន្នន័យ credit card និងចូលលុកលុយដល់វែបសាយជាដើម។
៣. Grey hat៖ គឺស្ថិតក្នុងក្រុមពួកទាំង White Hat ផងនិង Black Hat ផង។ លើកឧទាហរណ៍ដូចជា បណ្ដាញសង្គម Facebook ដែលត្រូវ hacker រកឃើញចន្លោះប្រហោង តែរាយការណ៍ដល់ក្រុមហ៊ុនឱ្យជួសជុល ពង្រឹងសុវត្ថិភាពឡើងវិញ។ មិនតែប៉ុណ្ណោះ hacker នឹងទទួលបានរង្វាន់តបស្នងវិញ ជាទឹកប្រាក់លើកទឹកចិត្តទៅតាមចំនួន bug ដែលបានរាយការណ៍។
ក្រៅពីការបែងចែកទៅតាមប្រភេទ Hacker ក៏មានការបែងចែកទៅតាមឋានានុក្រមដែរ៖
-Elite Hackers៖ ជា hacker ដែលមានជំនាញ។ ពួកគេជាអ្នកមានសមត្ថភាពសរសេរ hacker tool ជាច្រើន និងប្រើប្រាស់សម្រាប់ hack។ ក្រុម hacker នេះអាចបំបែកសុវត្ថិភាពដោយចូលទៅក្នុងប្រព័ន្ធបាន ព្រមទាំងអាចបិទបាំងសកម្មភាពអុកឡុករបស់ខ្លួនបាន ឬបង្ហាញទៅតាមអ្វីដែលខ្លួនចង់ធ្វើ។ ដូច្នេះហើយអ្នកជំនាញផ្ដល់សុវត្ថិភាពប្រព័ន្ធតែងតាមដានឃ្លាំមើល សភាពដំណើរការជានិច្ច ព្រមទាំង update សេវាកម្ម។
បន្តអាន៖ ប្រទេសអាស៊ីពីរជាសំបុក Hacker របស់ពិភពលោក….
បន្តអាន៖ ៥ សន្លឹកពីបន្ទប់ធ្វើការរបស់ Steve Jobs ដែលកម្របានឃើញ...
បន្តអាន៖ អ្នកបង្កើតពុម្ភអក្សរយូនីកូដខ្មែរប្រិយមិត្តស្គាក់នៅ.....
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព៖ wikipedia, wiki.answers, area51archives, image