ស្នេហ៍​ស្មោះ​កម្រ​ជួប! លោកតា​ទំពា​អាហារ​​១១​ឆ្នាំ​បញ្ចុក​លោកយាយ

  • 2014-12-01 23:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ប៉ុន្មាន​សន្លឹក​​ដែល​​បង្ហាញ​ពី​បុរស​ចំណាស់​ម្នាក់​​យក​មាត់​បញ្ចុក​អាហារ​​ទៅ​មាត់​របស់​ប្រពន្ធ​​ ​បាន​ល្បី​ខ្ទរខ្ទារ​​លើ​អ៊ីនធើណិត​ហើយ​ពេល​នេះ។

 

 

លោក Zhang Changshan ជា​ប្ដី​អាយុ​៧៩​ឆ្នាំ​មកពី​ខេត្តHebei ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ទំពា​ ម្ហូប​អាហារ​​ដើម្បី​បញ្ចុក​ប្រពន្ធ​គាត់ ​​អស់​រយៈពេល១១​ឆ្នាំ​មក​ហើយ ពោល​គឺ​​ចាប់​តាំង​ពី​ភរិយា​របស់​លោក​តា​ ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និងពិការ​តាំង​ពី​ឆ្នាំ ២០០៣ ។

 

នៅ​ពេល​នោះ ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា​ភរិយា​របស់​លោក​តា​អាច​រស់​បាន​ត្រឹម​១ខែ​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​លោក​តា​មិន​អស់​សង្ឃឹម​ទេ បែរ​ជា​ប្រឹង​ថែ​ទាំ​លោក​យាយ​តាម​រយៈ​ការ​ម៉ាស្សា​តាម​បែប​បុរាណ​ចិន​ដល់​លោក​យាយ​​រៀងរាល់​ថ្ងៃ។ ដោយ​សារ​ការ​មើល​ថែ​របស់​លោក​តា បាន​ធ្វើ​ឲ្យ​លោក​យាយ​អាច​រស់​បាន​ដល់​សព្វថ្ងៃ៕

 

 

 

ចុច​អាន៖ ១គូ​នេះ​ថត​ pre wedding ​​មហា​ស៊ិចស៊ី​ មើល​​​​ឈាម​ច្រមុះ

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖  shanghaiist