​Vespa ម៉ូតូ​​ល្បី​​ទសវត្ស​រ៍ឆ្នាំ​៧០​ បច្ចុប្បន្ន​ទាំង​​ខ្មែរ​ និង​បរទេស​នៅ​តែ​​និយម​​ចូល​ចិត្ត​ជិះ​

  • 2014-12-03 02:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ទល់​ពេល​នេះ​ ​វត្តមាន​ម៉ូតូ​ Vespa ​នៅ​ក្នុង​ស្រុក​ខ្មែរ​មាន​មិន​ច្រើន​គ្រឿង​​​ប៉ុន្មាន​ទេ តែ​បើ​និយាយ​ពី​ការ​ចូល​ចិត្ត​​ ឃើញ​ថា​ ទាំង​ជន​ជាតិ​ខ្មែរ និង​បរទេស ​ស្គាល់ និង​ចូល​ចិត្ត​ជិះ​​ ម៉ូតូ​​ម៉ាក​ល្បី​​ផលិត​របស់​​​អ៊ីតាលី​​នេះ​ មិន​ចាញ់​ម៉ាក​ម៉ូតូ​​ល្បីៗ​ផ្សេង​ទៀត​ប៉ុន្មាន​ឡើយ។  

 

លោក Nicolas Chabanier ជន​ជាតិ​បារាំង​ ដែល​ជា​ប្រធាន​ក្រុម​ម៉ូតូ​ Phnom Penh Vespa Club ​នៅ​កម្ពុជា​​បញ្ជាក់​ថា៖ "​វា​ជា​ក្ដី​រំភើប​រីករាយ​មួយ​ ដែល​​ពួក​យើង​អាច​ប្រមូល​ផ្ដុំ ​អ្នក​​​ស្រលាញ់​ចូល​ចិត្ត​ ជិះ​ម៉ូតូ​ Vespa ស៊េរី​ចាស់ៗ​នេះ​ឡើយ ក្នុង​ទីក្រុង​ភ្នំពេញ"។

  លោក​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា "កាល​​បង្កើត​ Club​ ក្នុង​​ឆ្នាំ​២០១៣​ ​យើង​មាន​សមាជិក​នៃ​ក្រុម​អ្នក​ជិះ​ម៉ូតូ Vespa ​​ត្រឹម​តែ​៣៦​នាក់​ប៉ុណ្ណោះ តែ​ពេល​នេះ​កើន​ឡើង​ដល់​ ៤៥នាក់​ហើយ"។  

ពាក់​មួក​កន្តឹប ​លេង​វែន​តា​ខ្មៅ ​​និង​លេង​ស្តាយ​​ស្លៀក​ពាក់​ ចេញ​មក​ ស្រដៀង​ទៅ​នឹង​យុវវ័យ​សម័យ​ឆ្នាំ​៧០​ លោក​ សុភាល័យ ​ប្រាប់​ Sabay ថា៖ "ពួក​​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​និយម​ចូល​ចិត្ត​​ម៉ូតូ​ម៉ាក Vespa នេះ ហេតុ​នេះ​ហើយ ទើប​ពួក​យើង​បង្កើត​ឲ្យ​មាន​ក្រុម​ មាន​ទាំង​ជន​ជាតិ​ខ្មែរ និង​បរទេស។ ម្ដង​ម្កាល​ ពួក​យើង​តែង​តែ​ជិះ​ម៉ូតូ​ Vespa ​កម្សាន្ត​លេង​ជា​ក្រុម​ក្នុង​រាជធានី​ភ្នំពេញ"។

 

 
 

 

អត្ថបទ៖ យិន សំបូរ​​​​​​

អត្ថបទថ្មី