តាប៊ុយ អ្នក​គ្រប់គ្រង​កម្មវិធី​លេចធ្លោ​​ម្នាក់​នៅ MYTV

  • 2014-12-03 16:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​ជា​ពិធីករ​ល្បី​ឈ្មោះ​ប៉ុណ្ណោះ​ទេ តាប៊ុយ ថែម​ទាំង​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​ដ៏​លេចធ្លោ​ម្នាក់​​នៅ​ស្ថានីយ​ទូរទស្សន៍ MYTV។

 

ជា​អ្នក​គ្រប់គ្រង​កម្មវិធី​ដ៏​លេចធ្លោ​ម្នាក់​ ដោយសារ​តែ​ពិធីករ​រូប​នេះ គ្រប់គ្រង​កម្មវិធី ៤​ ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ​មាន​ ដូច​ជា កម្មវិធី​ពេញ​ចិត្ត​ឬ​អត់? កម្មវិធី Mr. & Miss Talk Show កម្មវិធី Ola La និង ​កម្មវិធី​រង្វាន់​ទេវតា។

 

ពិធីករ តាប៊ុយ ក្នុង​កម្មវិធី​កាល​ពី​ពេល​កន្លង​ទៅ

 

តាប៊ុយ បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ដោយ​អ្នក​គ្រប់គ្រង​ផ្ដល់​ទំនុក​ចិត្ត ឱ្យ​ខ្លួន​កាន់​កាប់​កម្មវិធី​ល្អៗ ៤​ក្នុង​ពេល​តែ​មួយ​ដូច្នេះ។

 

លោក និយាយ​ថា៖ "អារម្មណ៍​សប្បាយ​ គឺ​លើស​ពី​សប្បាយ​ទៀត​បង ព្រោះ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ប៉ងប្រាថ្នា និង​ ចង់​ឱ្យ​វា​ជោគជ័យ​ព្រម​គ្នា​តែ​ម្ដង"។

 

ដោយ​សារ​តែ​ផ្ដោត​អារម្មណ៍​ខ្លាំង​លើ​ការ​គ្រប់គ្រង​កម្មវិធី​ទាំង​៤​នៅ​ MYTV ពិធីករ​ទទួល​បាន​ពាន​ពីរ​ឆ្នាំ​ជាប់​គ្នា​ពី​កម្មវិធី​អាណាចក្រ​តារា​កាល​ពី​កន្លង​ទៅ​ អះអាង​ថា​លោក​មិន​មាន​ពេល​ផ្ដោត​អារម្មណ៍​លើ​ការ​ធ្វើ​ជា​ពិធីករ ក៏​ដូច​ជា​ការ​សម្ដែង​ភាពយន្ត​ដូច​មុន​ទៀត​ឡើយ។

 

ពិធីករ​រូប​នេះ​បន្ត​ថា​នៅ​ដើម​ឆ្នាំ​២០១៥ ខាង​មុខ​លោក​នឹង​​គ្រប់គ្រង​កម្មវិធី​ថ្មី​មួយ​ទៀត ជឿជាក់​ថា​នឹង​អាច​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ទស្សនិកជន។

 

“ខ្ញុំ​ប្រហែល​ជា​លុប​កម្មវិធី​រង្វាន់​ទេវតា​មួយ​ចេញ ហើយ​បន្ថែម​កម្មវិធី​ថ្មី​មួយ​មក​វិញ​នៅ​ឆ្នាំ​២០១៥។ ខ្ញុំ​ជឿជាក់​ថា​កម្មវិធី​ថ្មី​នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​កាន់​តែ​ចាប់​អារម្មណ៍​ជាង​មុន"។ ពិធីករ តាប៊ុយ បន្ថែម។

 

តាប៊ុយ ជា​ពិធីករ​ល្បី​ឈ្មោះ​ម្នាក់​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ MYTV ក៏​ដូច​ជា​ក្នុង​ស្រទាប់​មិត្តៗ​យុវវ័យ។ ប្រការ​មាន​ប្រជាប្រិយភាព​ខ្ពស់​ដូច្នេះ​បាន​ធ្វើ​ឱ្យ​លោក​ឈ្នះ​ពាន​ពីរ​ឆ្នាំ​ជាប់​គ្នា​​ក្នុង​កម្មវិធី​អាណាចក្រ​តារា ជា​ពិធីករ​មាន​ប្រជាប្រិយភាព​ប្រចាំ​ឆ្នាំ កាល​ពី​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣​កន្លង​ទៅ៕

 

អានអត្ថបទបន្ត៖ តើ​នរណា​នៅ​ពីក្រោយ​ខ្នង​ ឈិត សុជាតា បើក​ក្រុមហ៊ុន​  

អានអត្ថបទបន្ត៖ អស្ចារ្យ​មែន! កូន​ខ្មែរ​ឡើង​បញ្ចេញ​ក្បាច់​គុន​លើ​ឆាក Britain’s  

អានអត្ថបទបន្ត៖ ស៊ិន រតនា មិន​មែន​ជា​ប្រធាន​ក្រុម​ម៉ូដែល​ទេ ប៉ុន្តែ​បើ​ចង់​បាន​ម៉ូដែល​ប៉ុន្មាន​ក៏​បាន

 

 

អត្ថបទ៖ អ៊ីង សុឡា