គាប់​ជួន​ទៀត​តារា​ខ្មែរ​ពីរ​ដួង​សុខ​ចិត្ត​អត់​ខ្លួន​ឯង​យក​អាហារ​ជួយ​ជនអនាថា​ក្នុង​ថ្ងៃ​តែ​មួយ

  • 2014-12-03 22:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​មាន​អាជីព​ខុស​គ្នា ប៉ុន្តែ​តារា​ខ្មែរ​ពីរ​ដួង បាន​ធ្វើ​កិច្ច​សប្បុរស​មួយ​ដូច​គ្នា ក្នុង​ថ្ងៃ​តែ​មួយ។ ពួក​គេ​ទាំង​ពីរ​នាក់​នោះ មាន​ទី​១​លោក សាយ សៀរ៉ា ជា​តារា​សម្ដែង និង​ទី​២ កញ្ញា លី អ៊ីវ៉ា​ធីណា ជា​តារា​ចម្រៀង​របស់​ផលិតកម្ម​ថោន។

 

សកម្មភាព​សប្បុរស​របស់​តារា​យើង​ទាំង​ពីរ នៅ​បណ្ដាញ​សង្គម​ព្រឹក​នេះ លោក សាយ សៀរ៉ា ដែល​ជា​ញឹក​ញយ​គេ​ឃើញ​លោក​តែង​ចែក​រំលែក​អាហារ ឬ​ធនធាន​ផ្ទាល់​ខ្លួន​ជាមួយ​អ្នក​ក្រ​ខ្សត់​នោះ បាន​យក​នំ​មួយ​ប្រអប់​មក​ចែក​លោក​ពូ​ម្នាក់​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់។ លោក ថ្លែង​ថា "ខ្ញុំ​ញុំា​អស់​ពី​នំ ឃើញ​គាត់​អាណិត​ពេក ឲ្យ​គាត់​អស់​ហើយ!”។ ងាក​មក​កញ្ញា លី អ៊ីវ៉ាធីណា របស់​ផលិតកម្ម ថោន ឯណេះ​វិញ​ក៏​ដូច​គ្នា។ កញ្ញា ថ្លែង​ថា កញ្ញា​ជួប​ដោយ​ចៃដន្យ​ជាមួយ​លោក​តា​ម្នាក់​នៅ​អង្គុយ​នៅ​ចិញ្ចើម​ថ្នល់ អាណិត​ក៏​ទិញ​បាយ​ជូន​តែ​ម្ដង។ "ខ្ញុំ​ជិះ​មក​ធ្វើ​ការ ក៏​បាន​ប្រទះ​ឃើញ​លោក​តា​អង្គុយ​នៅ​ជិត​ពេទ្យ​ចិន ហើយ​ខ្ញុំ​ក៏​បាន​ជិះ​ទៅ​បាយ​ឲ្យ​លោក​តា​ញុំា ហើយ​ឲ្យ​លុយ​​គាត់​តិច​តួច ហើយ​ជីវិត​មនុស្ស​អើយ ខ្ញុំ​អាច​ជួយ​គាត់​បាន​តែ​ប៉ុណ្ណឹង​ទេ!”។

 

 

ទាំង​លោក សាយ សៀរ៉ា និង​កញ្ញា លី អ៊ីវ៉ាធីណា ទទួល​បាន​ការ​លើក​សរសើរ​ចំពោះ​ទង្វើ​សប្បុរស​ធម៌​នេះ ពី​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម។ ក្រៅ​តែ​ពី​តារា​ទាំង​ពីរ​ដួង​នេះ មាន​តារា​យើង​ផ្សេង​ទៀត​ដែរ ដែល​មាន​សកម្មភាព​សប្បុរស​លេច​ធ្លោ ក្នុង​នោះ​មាន​លោក សាវិន ភីលីប និង​កញ្ញា ទឹម រដ្ឋា ជា​ដើម។ លោក ភីលីប បាន​បង្កើត​មូលនិតី​ទឹក​ស្អាត​មួយ​ទទួល​ជំនួយ​ពី​សប្បុរសជន​ក្នុង និង​ក្រៅ​ស្រុក ដើរ​ធ្វើ​អណ្ដូង​ទឹក​ស្អាត​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន​នៅ​ខេត្ត​តាកែវ និង​ខេត្ត​សៀមរាប។ ដោយ​ឡែក កញ្ញា ទឹម រដ្ឋា ក៏​ធ្លាប់​ចែក​រំលែក​ធនធាន​ផ្ទាល់​ខ្លួន​ជូន​អ្នក​ក្រ​ខ្សត់​ផង​ដែរ។ ជាក់​ស្ដែង​ដូច​ជា​ករណី​នៅ​ខេត្ត​មណ្ឌល​គីរី កញ្ញា បាន​ជូន​ថវិកា​ដល់​លោក​ចាស់​ជរា​ម្នាក់​នៅ​រមណីយដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា និង​សកម្មភាព​ជូន​ថវិកា​ដល់​លោក​នៅ​ខេត្ត​បាត់​ដំបង​ជា​ដើម៕

អត្ថបទ៖ រឿង​គាប់​ជួន​នឹក​ស្មាន​មិន​ដល់​រវាង Coach និង​កូន​ក្រុម សុវណ្ណ​រាជ-ប៊ុត​សីហា

អត្ថបទ៖តាប៊ុយ អ្នក​គ្រប់គ្រង​កម្មវិធី​លេចធ្លោ​​ម្នាក់​នៅ MYTV អត្ថបទ៖ ទារិកា