ធ្វើ​​ម៉េច​ខ្លះ​​ទើប​ឆាប់​​​ឡើង​​តំណែង?

  • 2014-09-15 15:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រិយមិត្ត​ធ្លាប់​ឆ្ងល់​ឬ​អត់​ ថា​​ហេតុអ្វី​​​អ្នក​​មាន​ចំណេះ​ដឹង​តិច​ ពេល​ខ្លះ​​​អាច​ឡើង​តំណែង ឬ​តួនាទី​បាន​មុន​អ្នក​ដែល​រៀន​ជ្រៅជ្រះ​ជាង? ស្ដាប់​មើល​ទៅ​ហាក់​បី​ដូច​ជា​មិន​យុត្តិធម៌​ តែ​តាម​ការ​ពិត​ការ​ដំឡើង​តំណែង​បុគ្គលិក​ណា​​ម្នាក់ ​មិន​មែន​មើល​ទៅ​លើ​​​ចំណេះ​ដឹង​តែ​មួយ​មុខ​នោះ​ទេ​ គឺ​ត្រូវ​មើល​លើ​ភាព​ស័ក្ដិសម ​និង​ទិដ្ឋភាព​ទូទៅ​របស់​បុគ្គលិក​នោះ​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​ តិកនិក​​​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​ឈ្មោះ​ក្នុង​​​បញ្ជី​ឈ្មោះ​អ្នក​ត្រូវ​​​ឡើង​តំណែង៖

១. ជា​បុគ្គល​ដែល​ស្មោះ​ត្រង់៖​ ​ត្រូវ​​ចាត់​ទុក​​ផល​ប្រយោជន៍​របស់​​ក្រុមហ៊ុន​ ដូច​ជា​ផល​ប្រយោជន៍​របស់​ខ្លួន ​ដោយ​លះ​បង់​ទាំង​កម្លាំង​កាយ ​និង​កម្លាំង​ចិត្ត​ដើម្បី​ភាព​រីក​ចម្រើន​របស់​ក្រុមហ៊ុន។

២. ជា​បុគ្គល​ដែល​គួរ​ជា​ទី​រាប់​អាន៖​ ​ក្រៅ​ពី​រួសរាយ​រាក់ទាក់ អ្នក​ត្រូវ​មាន​​ចិត្ត​ទូលាយ​ ដែល​អាច​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​សមាជិក​​ដទៃ​ទៀត​ក្នុង​ក្រុម។ ជាពិសេស​ ​អ្នក​ក៏​ត្រូវ​ចេះ​បង្កើត​​បរិយាកាស​រីករាយ​​ដល់​សមាជិក​ក្នុង​ក្រុម​ផង​ដែរ។

៣. ត្រូវ​ចេះ​រៀបចំ​ខ្លួន​​ឲ្យ​​សម​នឹង​តំណែង៖ បើ​អ្នក​ចង់​ឡើង​ទៅ​កាន់​តំណែង​ណា​មួយ អ្វី​ដែល​ត្រូវ​ធ្វើ​ជា​ចាំ​បាច់ គឺ​ត្រូវ​ចេះ​រៀបចំ​ខ្លួន​ឲ្យ​សម​នឹង​តំណែង​នោះ​​ ទាំង​ការ​ស្លៀកពាក់ ទង្វើ ​និង​ការ​និយាយ​ស្ដី។

៤.​ សិក្សា​ពី​អ្នក​ដទៃ៖ ត្រូវ​ចេះ​សិក្សា​ពី​អ្នក​​ដែល​កំពុង​តែ​កាន់​តំណែង​ដែល​អ្នក​ពេញ​ចិត្ត តាម​រយៈ​ការ​សិក្សា​ពី​របៀប​ធ្វើ​​ការ​ប្រាស្រ័យ​ទាក់​ទង​ និង​វិធី​ដោះ​ស្រាយ​បញ្ហា​ជា​ដើម។

៥. ជា​មនុស្ស​ម៉ត់ចត់​៖ អ្នក​ត្រូវ​​ធ្វើ​ឲ្យ​​ប្រាកដ​ថា​អ្វី​ដែល​អ្នក​ធ្វើ​ គឺ​ត្រឹម​ត្រូវ​ ទាន់​ពេល​ និង​មាន​ប្រសិទ្ធ​ភាព មិន​ខ្ជះខ្ជាយ។

សរុប​មក​វិញ​ អ្នក​​ត្រូវ​ធ្វើ​ខ្លួន​ជា​ទ្រព្យ​​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ក្រុម​ហ៊ុន។ យ៉ាង​ណា​ក្ដី យើង​ក៏​មិន​ត្រូវ​ភ្លេច​​ខ្លួន ​មិន​​ពង្រឹង​សមត្ថភាព​ ចំណេះ​ដឹង​ និង​ជំនាញ​​​បន្ថែមនោះ​ដែរ៕

ចុច​អាន៖ ៦យ៉ាង​​ពី​លុយ​ដុល្លារអាមេរិក ធ្លាប់ដឹងអត់?

ចុច​អាន៖​ ​កំពូល​មហា​សេដ្ឋី​អាហ្វ្រិក​ទាំង១០ ប្រចាំ​ឆ្នាំ២០១៤