បញ្ជូនជនជាប់សង្ស័យដល់អយ្យការអមសាលាដំបូង
- 2014-12-04 22:49:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ជូនជនជាប់សង្ស័យដល់អយ្យការអមសាលាដំបូង
ចន្លោះមិនឃើញ
សមត្ថកិច្ចបានបញ្ជូនជនជាប់សង្ស័យដែលជាអង្គរក្សរបស់ឧកញ៉ា ថោង សារ៉ាត់ បាញ់សម្លាប់ឧកញ្ញា អ៊ឹង ម៉េងជឺ មកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៤ នេះ ដោយមាន លោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកសាកសួរ ។
ជនជាប់សង្ស័យទាំង ៤ នាក់ មាន ឈ្មោះ មាស សម្បត្តិ អាយុ ២៧ ឆ្នាំ អ្នកបើកម៉ូតូការពារ បើក និង បិទផ្លូវ សៀង វាសនា អាយុ ៤៤ ឆ្នាំ ជនដៃដល់ ឈ្មោះ កូយ ចាន់ថុល អាយុ ២៩ ឆ្នាំ អ្នកយាមពិនិត្យសភាពការណ៍ លី សៅរ៍ ២៨ឆ្នាំ ឌុបជនដៃដល់ទៅធ្វើសកម្មភាព ។
អានអត្ថបទ៖ កក្រើកមួយរាត្រី សមាជិកគ្រួសារជនសង្ស័យ១៤នាក់ត្រូវឃាត់ខ្លួន
រាយការណ៍៖ លន ហ្សាឌីណា