អ្នក​​ជួយ​​​ជ្រោមជ្រែង​ Taylor Swift ​នឹង​ជួយ​​​American Idol

  • 2014-12-04 23:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Scott Borchetta ​ដែល​ជា​អ្នក​ណែនាំ​បណ្ដុះបណ្ដាល​​​ដល់​តារា​ចម្រៀង​​លំដាប់​ពិភពលោក​ Taylor Swift ​ឲ្យ​​​ទទួល​បាន​ភាព​ល្បីល្បាញ​​ នឹង​ចូល​​រួមក្នុង​កម្មវិធី​​​ "American Idol" ​នៅ​ពេល​កម្មវិធី​នេះ​វិល​​ត្រឡប់​មក​វិញ​នា​​រដូវ​កាល​​ក្រោយ​​។

 

 នាង Taylor Swift និង​លោក​ Scott Borchetta

 

​លោក​ Scott គឺ​ជា​​​ម្ចាស់​ និង​នាយក​គ្រប់​គ្រង​​ផលិតកម្ម​ Big Machine Records ដ៏​ធំ​។ លោក​នឹង​ឈាន​ជើង​ចូល​ធ្វើ​ជា​អ្នក​ណែនាំ​បណ្ដុះបណ្ដាល​ឲ្យ​ “American Idol” ​ ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៧​ មករា​ ក្នុង​រដូវ​កាល​ទី​​១៤​។

 

 

​សម្រាប់​បេក្ខជន​ទទួល​ជ័យលាភី​ក្នុង​កម្មវិធី​ "American Idol" ​នៅ​រដូវ​កាល​ក្រោយ​នេះ​​​នឹង​​ទទួល​បាន​កិច្ចសន្យា​ធ្វើ​ការ​ក្នុង​ផលិត​កម្ម​ Big Machine Records របស់​លោក​ Scott​ ផ្ទាល់​តែ​ម្ដង។ ​

 

ចំណែក​បញ្ជី​រាយ​នាម​អ្នក​នឹង​ចូល​រួម​​បម្រើ​ការ​ក្នុង​កម្មវិធី​ "​​​American Idol" លើក​ក្រោយ​នេះ​ដែរ​ មាន​ដូច​ជា​ Swift, Florida Georgia Line, Rascal Flatts, Tim McGraw, Reba McEntire ក្រុម​តន្ត្រី​ Perry និង​ Brantley Gilbert។

 

រី​ឯ​ Jenifer Lopez, Keith Urban និង​ Harry Connick Jr នឹង​ត្រលប់​មក​ធ្វើ​ជា​ចៅ​ក្រម​​ក្នុង​កម្មវិធី​ "American Idol" ក្នុង​ឆ្នាំ​ ២០១៥​ ខាង​មុខ​នេះ។ Big Machine Records ជា​ផលិតកម្ម​ដៃគូ​របស់​ Universal Music Group ​ ដែល​ជា​ម្ចាស់​ស្លាកយីហោ​ ផលិត​កម្ម Interscope ​និង​​ Def Jam Records។

 

លើស​ពី​នេះ​ទូរទស្សន៍​​ Fox និង​អ្នក​ផលិត​កម្ម​វិធី​ បាន​និយាយ​កាល​ពី​ខែ​មុន​ថា​​ អតីត​ចៅ​ក្រមរបស់​ ​​ "American Idol"  លោក​ Randy Jackson ​នឹង​ចាកចេញ​​ពី​កម្មវិធី​នៅ​រដូវ​កាល​ថ្មី​នេះ៕

 

អានរឿងពាក់ព័ន្ធ ចុចទីនេះ....

 

ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ ​ប្រភព៖ pagesix