DJ កណ្ដុរ ទុក្ខ​ធំ​ព្រោះ​បងស្រី​ស្លាប់​ពេល​សម្រាល​កូន

  • 2014-12-04 23:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DJ កណ្ដុរ កំពុង​ជួប​ទុក្ខ​ធំ ព្រោះ​​បង​ស្រី​បង្កើត​របស់​នាយ បាន​ទទួល​អនិច្ចកម្ម​​ កាល​ពី​យប់​មិញ​ ពេល​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​មួយ នា​​រាជធានី​ភ្នំពេញ ដោយ​បន្សល់​ទុក​កូន​ស្រី​ទើប​នឹង​កើត និង ​កូន​ស្រី​២​នាក់​ទៀត រស់​នៅ​កំព្រា​ម្ដាយ។

 

DJ កណ្ដុរ បាន​និយាយ​ប្រាប់​​ Sabay ទាំង​ក្ដុកក្ដួល​ថា ប្រហែល​ជា​បង​ស្រី​របស់​នាយ មិន​បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ​ទៀងទាត់ ​នៅ​មណ្ឌល​សុខភាព​ជា​ប្រចាំ ទើប​បណ្ដាល​ឲ្យ​ពេល​សម្រាល​ជួប​បញ្ហា​ដូច្នេះ។ នាយ​បន្ត​ថា ពេល​នេះ​សព​បង​ស្រី​របស់​នាយ កំពុង​តម្កល់ និង​ ធ្វើ​បុណ្យ​នៅ​ខេត្ត​កំពង់ស្ពឺ ស្រុក​កំណើត​ខាង​ប្ដី​របស់​សព។

 

នាយ​បន្ត​ទាំង​ក្រៀមក្រំ​ថា អ្វី​ដែល​ត្រូវ​គិត​ក្នុង​ពេល​បន្ទាប់ គឺ​រៀប​ចំ​កន្លែង​រស់​នៅ​សម្រាប់​ក្មួយៗ​របស់​នាយ ធ្វើ​យ៉ាង​ណា ឲ្យ​ពូក​គេ​បាន​រៀន​សូត្រ ដូច​ក្មេង​ដទៃ​ទៀត ព្រោះ​ពូក​គេ​មិន​មាន​ម្ដាយ​ថែរក្សា​ទៀត​ទេ ខណៈ​ឪពុក​ក៏​មាន​ជីវភាព​លំបាក។ ដោយ​ឡែក កូន​ង៉ែត​ទើប​នឹង​កើត​បាន​១​ថ្ងៃ​នោះ នឹង​ពិភាក្សា​ជាមួយ​បង​ស្រី​ផ្សេង​ទៀត ដើម្បី​យក​ទៅ​ចិញ្ចឹម៕

 

កូន​ស្រី​ច្បង​អាយុ ១២ ឆ្នាំ និង​ប្អូន​បន្ទាប់​អាយុ​៧​ឆ្នាំ

 

ទារិកា​អភ័ព​ ទើប​កើត​បាន​១​ថ្ងៃ

 

 

អាន​អត្ថបទ៖  សូម្បី​អ្នក​និពន្ធបទ"ស្មោះ​បង​អូន​ស្លាប់​អី" ក៏​មោទនភាព​ចំពោះ ប៊ុត សីហា ដែរ!   ទស្សនា​វីដេអូ៖ មោទនភាព​ទង់​ជាតិ​ខ្មែរ​លេច​លើ​ឆាក​ប្រកួត​DJនៅ​អាស៊ី

 

អត្ថបទ៖ សំ ជំនាញ