សុខ ដែន តារា​ក្បាច់​គុន​ខ្មែរ​ ត្រៀម​បង្ហាញ​ឃ្លីប​វីដេអូ​ពិសេស​ដើម​ឆ្នាំ​ ២០១៥!

  • 2014-12-05 17:09:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ក្បាច់​គុន​ខ្មែរ​ សុខ ដែន ត្រៀម​នឹង​បង្ហាញ​ឃ្លីប​វីដេអូ​ពិសេស ជា​សាច់​រឿង​ខ្លី និង ​​ជា​ចម្រៀង​​មិន​ធ្លាប់​មាន​អ្នក​ធ្វើ​ពី​មុន​មក​នៅ​ដើម​ឆ្នាំ​ ២០១៥ ​ខាង​មុខ​នេះ។

 

ឃ្លីប​វីដេអូ​ពិសេស​នេះ ​លោក​ត្រៀម​នឹង​អញ្ជើញ​តារា​ក្បាច់​កុន​ល្បីៗ មក​ចូល​រួម​ក្នុង​ការ​ធ្វើ​ឱ្យ​ទស្សនិកជន​ជក់ចិត្ត និង ​ចាប់​អារម្មណ៍។ តារា​សម្ដែង​ក្បាច់​គុន​ លោក សុខ ដែន និយាយ​ថា៖" ខ្ញុំ​គិត​ថា​មិន​ដែល​មាន​អ្នក​ធ្វើ​ឡើយ​ឃ្លីប​បែប​នេះ។ វា​ជា​​ឃ្លីប​វីដេអូ​ខ្លី​បង្ហាញ​ពី​ធនធាន​ក្បាច់​កុន​ខ្មែរ​ដ៏​សម្បូរ​បែប"។

 

សុខ ដែន អាវខៀវ ខោខ្លី​ពណ៌ក្រហម​ក្នុង​ឈុត​សម្ដែង​កាល​ពី​ពេល​កន្លង​ទៅ

លោក​បាន​បន្ត​ថា ទាំង​ការ​ដឹក​នាំ ទាំង​ការ​តាក់តែង​ជា​សាច់​រឿង​ឡើង ក៏​ដូច​ជា​ការ​រៀប​ចំ​សកម្មភាព​ដទៃ​ទៀត​ គឺ​លោក​ជា​អ្នក​ធ្វើ​ដោយ​ខ្លួន​ឯង​ទាំង​អស់។

 

តារា​សម្ដែង​រូប​នេះ​រំពឹង​ខ្ពស់​ថា​ ឃ្លីប​វីដេអូ​ជា​សាច់​រឿង និង​ ចម្រៀង​ដែល​ជា​ការ​តាក់តែង​លើក​ដំបូង​របស់​ខ្លួន​នឹង​ទទួល​​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ទស្សនិកជន​នៅ​ពេល​ចេញ​លើ​បណ្ដាញ​សង្គម Facebook និង YouTube។

 

ទន្ទឹង​​នឹង​ការ​រំពឹង​ខ្ពស់ តារា​វ័យ ៣១ ​ឆ្នាំ​ ខាង​លើ​ ក៏​ស្នើ​ឱ្យ​ទស្សនិកជន​ជួយ​គាំទ្រ​ឃ្លីប​វីដេអូ​ដំបូង​របស់​ខ្លួន​ផង​ដែរ ដើម្បី​ជួយ​លើក​កម្ពស់​តារា​សម្ដែង​ក្បាច់​កុន​នៅ​ក្នុង​ប្រទេស​ កម្ពុជា។

 

មូលហេតុ​នាំ​​ឲ្យ​មាន​ការ​​បង្កើត​ឃ្លីប​វីដេអូ​ពិសេស​ ប្លែក​ពី​គេ​នេះ​ សុខ ដែន តារា​សម្ដែង​មាន​ប្រភព​មក​ពី​ខេត្ត ស្វាយរៀង​និយាយ​ថា លោក​ចង់​ឱ្យ​ទស្សនិកជន​ដឹង​តារា​​ក្បាច់​កុន​ខ្មែរ គឺ​មាន​សមត្ថភាព​ពិតៗ​ក្នុង​ការ​សម្ដែង​ក្បាច់​កុន​បុរាណ​​ខ្មែរ។

 

 

 

ម្យ៉ាង​ទៀត​លោក​ក៏​ចង់​ប្រាប់​ទៅ​ប្រទេស​ជិត​ខាងដែរ​​ថា ​ខ្មែរ​ក៏​មាន​សមត្ថភាព​ខ្ពស់​មិន​ចាញ់​ពួកគេ​ឡើយ គ្រាន់​តែ​អ្នក​ដឹក​នាំ​សម្ដែង​ខ្មែរ​មិន​រើស​​អ្នក​ចេះ​ពិត​ប្រាកដ​មក​សម្ដែង ដោយ​ប្រកាន់​តែ​បក្សពួក។ ​​​

លោក សុខ ដែន មាន​ប្រភព​មក​ពី​ខេត្ត ស្វាយរៀង។ លោក​បាន​ចាប់​ផ្ដើម​ហាត់​ក្បាច់​កុន​ខ្មែរ លាយ​នឹង​ក្បាច់​គុន​បរទេស ពោល​គឺ​ចម្រុះ​ក្បាច់​កុន តាំង​ពី​ឆ្នាំ​១៩៩៣​ មក​ម្ល៉េះ។ តារា​សម្ដែង​ក្បាច់​កុន​រូប​នេះ​​ចាប់​ផ្ដើម​ប្រឡូក​ចូល​សិល្បៈ​នៅ​ឆ្នាំ ២០០៨ ហើយ​មាន​ឈ្មោះ​ល្បី​មួយ​សន្ទុះ​នៅ​ឆ្នាំ​ ២០១០ ព្រោះ​តែ​ការ​សម្ដែង​ក្បាច់​កុន​​ក្នុង​ខ្សែ​ភាពយន្ត​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ទស្សនិកជន៕

 

 

អានអត្ថបទបន្ត៖ Gangman Style ​បំបែក​​កំណត់​ត្រា​​លើ​ Youtube

អានអត្ថបទបន្ត៖ ១៧​ឆ្នាំ​ក្រោយ​បញ្ចាំង ​ចាំ​តួ​​សម្ដែង​ក្នុង​​រឿង​ Titanic​ ​​បាន​ប៉ុន្មាន?

អានអត្ថបទបន្ត៖ DJ កណ្ដុរ ទុក្ខ​ធំ​ព្រោះ​បងស្រី​ស្លាប់​ពេល​សម្រាល​កូន

 

 

អត្ថបទ៖ អ៊ីង សុឡា