បវរកញ្ញាអាស៊ីប៉ាស៊ីហ្វិក ទម្លាយរឿងគេបង្ខំឲ្យដេកជាមួយអភិជន
- 2014-12-05 22:31:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បវរកញ្ញាអាស៊ីប៉ាស៊ីហ្វិក ទម្លាយរឿងគេបង្ខំឲ្យដេកជាមួយអភិជន
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ បវរកញ្ញាអាស៊ីប៉ាស៊ីហ្វិកអាយុ១៦ឆ្នាំ នាង May Myat Noe បានលាតត្រដាងអាថ៌កំបាំងមួយថា នាងពិតជាធ្លាប់ត្រូវបានគេបង្ខំឲ្យបម្រើផ្លូវភេទដល់ពាណិជ្ជករកូរ៉េដែលមានទ្រព្យស្ដុកស្ដម្ភម្នាក់មែន។
ត្រលប់ទៅកាន់ខែឧសភាកន្លងទៅ នាង May Myat Noe បានជាប់ជាបវរកញ្ញាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាស្រីស្អាតតំណាងឲ្យសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ នាងបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េនៅខែសីហា ដោយសារមានភ្នាក់ងារទេពកោសល្យនៅទីនោះ នឹងជួយជ្រោមជ្រែងបង្កើតអាល់ប៊ុមចម្រៀងឲ្យ។ ប៉ុន្តែមុនពេលនាងអាចចាប់ផ្ដើមថតអាល់ប៊ុមចម្រៀងនោះ លោក Choi ដែលជានាយកក្រុមភ្នាក់ងារទេពកោសល្យបានទាមទារឲ្យរូបនាងផ្ទាល់ដេកជាមួយពាណិជ្ជករស្ដុកស្ដម្ភដំបូងសិន ដើម្បីប្រមូលថវិកាយកមកបណ្ដុះបណ្ដាលលើកស្ទួយបន្ថែម។
ទោះជាយ៉ាងណា May Myat Noe មិនព្រមធ្វើតាមសំណូមពររបស់លោក Choi ទេ។ ដោយសារមានការយល់ច្រឡំពាក់ព័ន្ធរឿងស្រពិចស្រពិលខ្លះៗ អង្គការ Miss Asia Pacific World Organization (MAPWO) បានដកហូតឈ្មោះបវរកញ្ញាប៉ាស៊ីហ្វិករបស់ May Myat Noe ចេញ និងគិតថានាងមិនបានគោរពតាមលក្ខខណ្ឌមួយចំនួនទៀត។ MAPWO បានចាត់វិធានការនេះ បន្ទាប់ពីគេដឹងថានាងលាក់បាំងអាយុពិត និងមិនព្រមអនុវត្តតាមសេចក្ដីណែនាំឲ្យបានត្រឹមត្រូវ។
នាង May Myat Noe បានត្រឡប់មកប្រទេសកំណើតវិញជាមួយនឹងមកុដបវរកញ្ញាអាស៊ីប៉ាស៊ីហ្វិក រួមនឹងប្រាក់រង្វាន់ជាង ១០០ ០០០ ដុល្លារ។ នាងចាប់ផ្ដើមធ្វើសន្និសីទកាសែតកាលពីខែកញ្ញា ដោយប្រាប់ដល់អ្នកសារព័ត៌មានថា នាងពិតជាត្រូវបានគេបង្ខំឲ្យដេកជាមួយអ្នកមាននៅកូរ៉េមែន។ នាងបានបន្ថែមទៀតថា នាងមិនបានទទួលថ្លៃថតពាណិជ្ជកម្ម ហើយថែមទាំងត្រូវបានគេបង្ខំឲ្យធ្វើការវះកាត់កែសម្ផស្សទៀត។ MAPWO បានរៀបចំឯកសារប្ដឹងនាង May Myat Noe ពីបទកុហកបោកប្រាស់ និងបទបរិហារកេរ្តិ៍ឈ្មោះរបស់គេ។ ចំណែកបច្ចុប្បន្ននេះ Choi ក៏បានឆ្លើយតបមកកាន់ MAPWO ថាលោកពិតជាបង្ខំ May Myat Noe ឲ្យដេកជាមួយពាណិជ្ជករម្នាក់មែន។ ហើយដើម្បីការពារកុំឲ្យមានករណីនេះកើតឡើងទៀត Choi ត្រូវចុះកិច្ចសន្យាជាមួយអ្នកចូលរួមប្រលងបវរកញ្ញាផ្សេងទៀត៕
អាន អ្នកជួយជ្រោមជ្រែង Taylor Swift នឹងជួយAmerican Idol
អាន កម្រងរូបថតតារាស្អាតៗក្នុងកម្មវិធី MAMA 2014
ប្រែសម្រួល៖ សែម សុធារិទ្ធ ប្រភព៖ allkpop