នាឡិកា​មហា​ថ្លៃ​ទាំង​១០ ដឹង​តម្លៃ​ហើយ​លែង​ហ៊ាន​ប្រាថ្នា

  • 2014-12-05 23:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកាធម្មតា​ចំណាយ​តែ ២ ទៅ ៣​ដុល្លារ ក៏​អាច​ទិញ​ពាក់​មើល​ម៉ោង​បាន​ដែរ ប៉ុន្តែ​នាឡិកា​ទាំង ១០​ប្រភេទ ដែល​ថ្លៃ​ជាង​គេ​លើ​លោក​វិញ មាន​តម្លៃ​ដល់​ទៅ​រាប់​លាន​ដុល្លារ​ឯ​ណោះ។ នាឡិកា​មហាសែន​ថ្លៃ​ទាំង១០ នោះ​មាន៖

 

១០. Cartier Secret (តម្លៃ ២,៧៥​លាន​ដុល្លារ)

 

 

នាឡិកា​នេះ​ផលិត​ឡើង​ពី​​​មាស​​មិន​សុទ្ធ​​ (មាស​៧៥​ភាគ​រយ) និង​សារធាតុ rhodiumហើយ​មាន​បំពាក់​ដោយ​ពេជ្រ​ឆ្នៃ​ជា​ច្រើន​ការ៉ាត់​ទៀត។

 

​៩. Patek Philippe 1953 Heures Universelles Model 2523 (តម្លៃ ២,៩​លាន​ដុល្លារ)

 

 

នាឡិកា​នេះ​​ផលិត​ឡើង​ពី​​មាស​​មិន​សុទ្ធ​​ (មាស​៧៥​ភាគ​រយ) ហើយ​ត្រូវ​គេ​ដាក់​ដេញ​ថ្លៃ​កាល​ពី​ឆ្នាំ២០០៦។ ​

 

៨. Piaget Emperador Temple (តម្លៃ ៣,៣​លាន​ដុល្លារ)

 

 

នាឡិកា​នេះ​មាន ២​ថ្នាក់ ដែល​ថ្នាក់​ទី​មួយ​មាន​ពេជ្រ ២០៧​គ្រាប់ បូក​រួម​និង​ត្បូង​មរកត​ដ៏​ភ្លឺ​ចិញ្ចាច ៤៨១​គ្រាប់។ ចំណែក​ឯ​ផ្នែក​ទី​២ មាន​ពេជ្រ​ឆ្នៃ ១១​គ្រាប់ និង​ពេជ្រ​មាន​តម្លៃ​ផ្សេង​ៗ ១៦២​គ្រាប់​ទៀត។ ​​​

 

៧. Patek Philippe 1928 Single Button Chronograph (តម្លៃ ៣,៦​លាន​ដុល្លារ)

 

 

នាឡិកា​នេះ​ផលិត​ឡើង​ក្នុង​ឆ្នាំ១៩២៨ ពី​មាស​​មិន​សុទ្ធ​​ (មាស​៧៥​ភាគ​រយ)។ ​​

 

៦. Patek Philippe Platinum world Time (តម្លៃ ៤,០៣​លាន​ដុល្លារ)

 

នាឡិកា​នេះ​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ឆ្នាំ១៩៣៩ ដោយ​ក្រុមហ៊ុន​នាឡិកា​លេខ​១​លើ​លោក Patek Philippe។

 

៥. Louis Moinet Meteoris (តម្លៃ ៤,៦​លាន​ដុល្លារ)

 

នាឡិកា​នេះ​ផលិត​ឡើង​ពី​ផ្កាយ​ព្រះ​គ្រោះ និង​អាចម៍ផ្កាយ​ដែល​ធ្លាក់​មក​លើ​ផែន​ដី។

 

​​ ៤. Hublot Diamond (តម្លៃ ៥​លាន​ដុល្លារ)

 

 

នាឡិកា​នេះ​ផលិត​ឡើង​ពី​មាស​​មិន​សុទ្ធ​​ (មាស​៧៥​ភាគ​រយ) និង​មាន​ផ្ទុក​គ្រាប់​ពេជ្រ ១២០០​គ្រាប់ គិត​ជា​ទម្ងន់ ១៤០​ការ៉ាត់។

 

៣. Patek Philippe 1527 (តម្លៃ ៥,៦​លាន​ដុល្លារ)

 

នាឡិកា Patek Philippe ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ឆ្នាំ១៩៤៣ ពីមាស​​មិន​សុទ្ធ​​ (មាស​៧៥​ភាគ​រយ)​ បូក​រួម​នឹង​សារធាតុ​ប្រាក់​មួយ​ចំនួន​ទៀត។ ​

 

២. Patek Philippe super complication (តម្លៃ ១១​លាន​ដុល្លារ)

 

 

នាឡិកា​នេះ ត្រូវ​ចំណាយ​ពេល​រចនា​ម៉ូដ ៥​ឆ្នាំ និង​ផលិត​រួច​រាល់​ក្នុង​ឆ្នាំ១៩៣៣ ពី​មាស​​មិន​សុទ្ធ​​ (មាស​៧៥​ភាគ​រយ)។ ​

 

១. Chopard 201 Carat (តម្លៃ ២៥​លាន​ដុល្លារ)

 

Chopard ជា​នាឡិកា​ដ៏​ថ្លៃ​ជាង​គេ​លើ​លោក ដែល​ត្រូវ​ផលិត​ឡើង​ដោយ​លោក Louis Ulysee Chopard និង​ក្រុមហ៊ុន​នាឡិកា​ស្វីស។ នាឡិកា​ដ៏​ស្រស់​ស្អាត​នេះ ​ត្រូវ​ផលិត​ឡើង​ពី​ពេជ្រ​ច្នៃ ១២​ការ៉ាត់ ពេជ្រ​ស៊ីជម្ពូ ១៥​ការ៉ាត់ ពេជ្រ​ស ១១​ការ៉ាត់ និង​ពេជ្រ​លឿង ១៦៣​ការ៉ាត់៕ ​

 

ចុចអាន៖ រតនៈ​សម្បត្តិ​តម្លៃ​រាប់​ម៉ឺន តែ​កសិករ​ម្នាក់​បែរ​ជា​យក​ទៅ​ធ្វើ​​ចន្ទល់​ទ្វារ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ likey.today