​មាន​ដើម​ទ្រូង​ធំ​ពេក​ នាង​ Katie Price ​សម្រេច​ចិត្ត​វះកាត់​ទំហំ​ឲ្យ​តូច

  • 2014-12-08 18:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ឮ​ថា​សុភាព​នារី​ភាគ​ច្រើន​ចង់​បាន​ដើម​ទ្រូង​ធំ​ រហូត​ហ៊ាន​​ចំណាយ​ប្រាក់​ដើម្បី​វះកាត់​ ប៉ុន្តែ​តារា​សម្ដែងអង់គ្លេស​ Katie Price ​ដែល​មាន​សុដន់​ធំ​ហើយ​ បែរ​ជា​មិន​ពេញ​ចិត្ត​ ហើយ​សម្រេច​សម្រក​ឲ្យ​តូច​​ទៅ​វិញ។

 

​តារា​​ភាពយន្ត​មាន​រាង​ស៊ីចស៊ី​ ដើមទ្រូង​មូល​ក្លំ Katie Price បាន​សម្រេចចិត្ត​ធ្វើ​ការ​វះ​កាត់​ដើមទ្រូង​របស់​ខ្លួន​សារ​ជា​ថ្មី​ឡើង​វិញ​ បន្ទាប់​ពី​នាង​យល់​ឃើញថា ​ទំហំ​របស់វាធំ​ពេក​។ នាង​ពិត​ជា​ទទួល​បាន​ទំហំ​ផ្លាស់​ប្ដូរ​​ដើម​ទ្រូង​មែន​ បន្ទាប់​ពី​ឆ្លង​កាត់​មុខ​កាំបិត​ជាង​ ៧​ ដង​មក ​ហើយ​លទ្ធផល​ចុងក្រោយ​នៃ​ការ​វះកាត់​គឺ​ឃើញ​កាល​ពី​សប្ដាហ៍​មុន​នេះ។ ​

 

តារា​រូប​នេះ​មាន​វ័យ​ត្រឹម​តែ​ ៣៦​ ឆ្នាំ​ ត្រូវ​បាន​គេ​លួច​ផ្ដិត​យក​រូបភាព​របស់​នាង​ បន្ទាប់​ពី​ចាកចេញ​ពី​ស្ទូឌីយោ​ ដែល​មាន​រូប​សម្រស់​បែប​ក្មេង​ ​ហើយ​មើល​សឹង​តែ​មិន​ស្គាល់។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ម៉ាឡេស៊ី​ Malaysia Chronicle។

 

​ក្រោយឃើញ​រូបភាព​មួយ​ចំនួន​របស់​ Katie Price ត្រូវបាន​ចេញ​ផ្សាយ​នៅ​សប្ដាហ៍មុន​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់នាងទាំង​ស្រី​ទាំង​​ប្រុស​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ​ព្រោះ​ដើម​ទ្រូង​របស់​នាង​តូច​ជាង​មុន​ឆ្ងាយ។ ​

 

Katie បាន​ចាប់​ផ្ដើម​វះ​កាត់​​ដើម​ទ្រូង​ដំបូង​កាល​នាង​មាន​អាយុ​ ១៩​ ឆ្នាំ​ ដែល​ប្ដូរ​ពី​ទំហំ​ធម្មជាតិ​ ៣២B មក​ដល់​ ៣២ D ​នៅ​ឆ្នាំ​ ១៩៩៨។​ មួយ​ឆ្នាំ​ក្រោយ​មក​ទៀត​ ​នាង​បាន​ធ្វើ​ការ​វះកាត់​ជា​លើក​ទីពីរ​ នឹង​មក​ដល់​ឆ្នាំ​ ២០០០ ​ជា​ការ​កែ​ដើមទ្រូង​លើក​ទី​បី​ ដោយ​ការ​បញ្ចូល​ Silicone ឲ្យ​ទំហំ​សុដន់​របស់​នាង​ប៉ុន​ពែង​រាង​អក្សរ​ "G”។ ​ចំណែក​ការ​វះកាត់​លើក​ទី​បួន​របស់​នាង​ ធ្វើ​នៅ​ Los Angeles សហរដ្ឋអាមេរិក ​ដែល​កែ​មក​ដល់​ទំហំ​ ៣២ GG។

 

​Katie Price ​បាន​ក្លាយ​ជា​មហាសេដ្ឋី​ខាង​ជំនួញ​ផ្សេង​ៗ​​ រួមទាំង​តារា​ប្រចាំ​ទូរទស្សន៍​​ផង​ នឹង​បាន​បង្ហាញ​ពី​ទំហំ​សុដន់ដ៏ធំ​មិន​គួរ​ឲ្យ​ជឿ​ ប៉ុន្តែ​នាង​បាន​និយាយ​ថា​ ហាក់​បី​ដូច​ជា​គ្មាន​អារម្មណ៍​ស៊ិចស៊ី​ដូច​តារា​ផ្សេង​ទៀតសោះ។ ​លុះ​ចូល​ដល់​ឆ្នាំ​ ២០០៧ ​ក្រោយ​ការ​រៀប​ការ​ជាមួយ​លោក​ Peter Andre​​ ​លើក​ដំបូង​ Katie ក៏​សម្រេច​ចិត្ត​បញ្ចុះ​ទំហំ​ដើម​ទ្រូង​ម្ដងទៀត  ​ដែល​នេះ​ជា​ការ​វះកាត់​លើក​ទី​ ៥។ ​នាង​សង្ឃឹម​ថា​ ក្រោយ​ការ​ឆ្លង​កាត់​ពេទ្យ​លើក​នេះ​ ​ដើម​ទ្រូង​របស់​នាង​អាច​ស្រក​មក​នៅ​ត្រឹម​ទំហំ​ ៣២ C ប៉ុន្តែនៅ​សល់​ត្រឹមតែ​ទំហំ​ ៣២ FF ។ ​ហេតុ​នេះ​ហើយ​ទើប​​ Katie Price ​បន្ត​ធ្វើ​ការ​វះកាត់​​ជា​លើក​ទី​ ៦​ ​ដើម្បី​កែ​ទំហំ​ ដែល​នាង​មិន​ចង់​បាន​នេះ​ឡើង​វិញ។ ​ទីបំផុត​នាង​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន​បាន​ជោគជ័យ​ ដោយ​ឆ្លង​កាត់​ការ​វះ​កាត់​លើក​ទី​ ៧។ ​ចុង​ក្រោយ​នៃ​លទ្ធផល​ នាង​មាន​សម្រស់​ស្រស់​ស្អាត​ដូច​ក្មេង​អាយុ​ ២០​ ឆ្នាំ៕

 

អាន តាម​ពិត ឃាតក​ស្រី Maggie Q ជា​កូន​កាត់​វៀតណាមសោះ

អាន ទៀត​ហើយ Miley Cyrus ដោះ​អាវ​អស់ បិទតែ​ចុង​បន្តិច

 

ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ ​ប្រភព​៖​ lollipop