ជំនឿ​ផ្សេងៗ​ទាក់​ទង​បុណ្យ​គ្រិស្តម៉ាស​

  • 2014-12-08 22:24:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​គ្រិស្តម៉ាស (ណូអែល​) ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ជា​រៀងរាល់​ឆ្នាំ​​ ដែល​ជា​ប្រពៃណី​របស់​ប្រជាជន​​កាន់​សាសនា​គ្រិស្ត។ បុណ្យ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​ពិសេស​បំផុត​​ដែល​សមាជិក​គ្រួសារ​ទាំង​អស់​ត្រូវ​មក​ជួប​ជុំ​គ្នា ដើម្បី​ញ៉ាំ​អាហារ​រួម​គ្នា និង​មាន​ពេល​វេលា​រីករាយ​ជាមួយ​គ្នា​។ ខាង​ក្រោម​នេះ​គឺ​ជា​ជំនឿ​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​ពិធី​បុណ្យ​នេះ​។

 

 

ប្រផ្នូល​នាំ​សំណាង​ល្អ៖

១. អ្នក​ដែល​បាន​ឮ​សំឡេង​មាន់​រងាវ​មុន​គេ​នៅ​ថ្ងៃ​បុណ្យ​គ្រិស្តម៉ាស នឹង​ជួប​សំណាង​ល្អ​ ២. និយាយ​ពាក្យ​ថា​ Merry Christmas ទៅ​កាន់​នរណា​ម្នាក់​ មុន​ពេល​អ្នក​ពាក់​ស្រោម​ជើង​ និង​ស្បែក​ជើង​ ៣. កណ្ដាស់​ ៤. ញ៉ាំ​អាហារ​ពេល​ព្រឹក​ក្រោម​ពន្លឺ​ភ្លើង​ទៀន ៥. ស្ដាប់​ឮ​ចង្រិត​យំ ៦. ថើប​មនុស្ស​ចាស់​បំផុត​ក្នុង​ផ្ទះ​ ៧. ឲ្យ​កាក់​ទៅ​អ្នក​សុំទាន​ ៨. កូរ​បង្អែម​សង់ខ្យារ​​សម្រាប់​ថ្ងៃ​បុណ្យ​គ្រិស្តម៉ាស ៩. បើក​ទ្វារ​មុន​គេ​នៅ​ថ្ងៃ​បុណ្យ​គ្រិស្តម៉ាស ១០. ទៀន​ដែល​ដុត​នៅ​ថ្ងៃ​គ្រិស្តម៉ាស ត្រូវ​ទុក​វា​ចោល​ មិន​ឲ្យ​ប៉ះ​ពាល់​រហូត​ដល់​វា​រលត់​ដោយ​ខ្លួន​ឯង ទើប​អ្នក​ជួប​សំណាង​ល្អ​ ១១. ក្មេង​ដែល​កើត​មក​ចំ​​ថ្ងៃ​បុណ្យ​គ្រិស្តម៉ាស នឹង​មាន​សំណាង​ខ្ពស់​ជាង​ក្មេង​ដទៃ​ ១២. ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​នៅ​ថ្ងៃ​បុណ្យ​ Christmas Eve ដើម្បី​មាន​សុខភាព​ល្អ​ពេញ​មួយ​ឆ្នាំ​ ១៣. ទ្វារ​ទៅ​កាន់​ឋាន​សួគ៌​នឹង​ចាប់​បើក​នៅ​ថ្ងៃ​ Christmas Eve (ថ្ងៃ​ទី​២៤ មុន​ថ្ងៃ​គ្រិស្តម៉ាស)។ ដូច​នេះ​អ្នក​ដែល​ស្លាប់​ក្នុង​អំឡុង​ពេល​នោះ នឹង​ឡើង​ទៅ​កាន់​តែ​ឋាន​សួគ៌​តែ​ម្ដង​។

 

 

ប្រផ្នូល​នាំ​សំណាង​អាក្រក់​៖

១. យក​បទ​ចម្រៀង​គ្រិស្តម៉ាស ទៅ​ច្រៀង​នៅ​ខែ​ផ្សេង​ខុស​ពី​ខែ​បុណ្យ​នេះ​ ២. ពាក់​ស្បែកជើង​ថ្មី​នៅ​ថ្ងៃ​ណូអែល ជា​ប្រផ្នូល​នាំ​មក​នូវ​សំណាង​អាក្រក់​ដែល​មិន​ធ្លាប់​ជួប​ពី​មុន​មក​ ៣. រើស​គ្រាប់​ធញ្ញជាតិ ឬ​ផ្លែឈើ​ពី​លើ​ដី​ ៤. ដើរ​ចេញ​ពី​តុ​អាហារ​ពេល​ល្ងាច​មុន​ពេល​អ្នក​ផ្សេង​ទៀត​ញ៉ាំ​រួច​រាល់​ ៥. ឲ្យ​អ្នក​ច្រៀង​បទ​ចម្រៀង​តាម​ផ្លូវ​ដើរ​ចេញ ដោយ​មិន​បាន​ឲ្យ​លុយ​ពួកគេ​សោះ​ ៦. ទទួល​អំណោយ​ជា​ស្បែកជើង​ថ្មី ឬ ស្បែក​សត្វ​ដែល​គេ​សម្លាប់​ហើយ​ ៧. ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ដោយ​គ្មាន​ទឹក​ឃ្មុំ​​នៅ​ថ្ងៃ​ណូអែល អ្នក​នឹង​បាក់​ធ្មេញ​ ៨. ដេរ​ កិន​គ្រាប់​ធញ្ញជាតិ​ ឬ​មិន​លាង​ចាន ក៏​ជា​ការ​នាំ​សំណាង​មិន​ល្អ​ដែរ​ ៩. មិន​ត្រូវ​ជូន​អំណោយ​ជា​ស្បែក​ជើង​ដល់​មនុស្ស​ដែល​អ្នក​ស្រលាញ់​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​ឡើយ ព្រោះ​វា​ជា​ប្រផ្នូល​ថា​បុគ្គល​នោះ​នឹង​ចាកចេញ​ពី​ជីវិត​អ្នក​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​។

 

ប្រែ​សម្រួល​៖ សុគន្ធី​ ប្រភព​៖ theholidayspot, superstitionsonline