កម្ពុជា បានត្រឹមស្មើ ក្រុមលីកស្ម័គ្រចិត្តអាជីពជប៉ុន ២-២ កាលពីរសៀលថ្ងៃនេះ
- 2014-09-14 04:25:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា បានត្រឹមស្មើ ក្រុមលីកស្ម័គ្រចិត្តអាជីពជប៉ុន ២-២ កាលពីរសៀលថ្ងៃនេះ
ចន្លោះមិនឃើញ
ការប្រកួតមិត្តភាពដ៏សំខាន់សម្រាប់ក្រុមឈុតធំជម្រើសជាតិកម្ពុជាបានត្រឹមស្មើជាមួយក្រុមជម្រើសលីកស្ម័គ្រចិត្តអាជីពមកពីជប៉ុន ២-២ សម្រាប់ការប្រកួតមិត្តភាពកាលពីរសៀលថ្ងៃនេះពហុឡដ្ឋានជាតិ។
តង់ទីមួយ ក្រុមទាំងពីរមិនអាចទម្លាយសំណាញ់ទីគ្នាបានឡើយពោលគឺបានត្រឹមតែ០-០ ស្មើប៉ុណ្ណោះ។ ប៉ុន្តែចូលតង់ទីពីរលទ្ធផលប្រែប្រូលទាំងស្រុង បន្ទាប់ពីក្រុមទាំងពីរមានការផ្លាស់ប្តូរកីឡាករចូលស្ទើរទាំងអស់រួមទាំងអ្នកចាំទីផង។
ក្រុមជម្រើសជាតិកម្ពុជា
បន្ទាប់ពីផ្លាស់ប្តូរកីឡាករ ក្រុមជម្រើសជាតិកម្ពុជាធ្វើបានយ៉ាងល្អរហូតទម្លាយសំណាញ់ទីរបស់ជប៉ុនរហូតដល់ពីរគ្រាប់ដោយកីឡាករ ឈិន ឈឿន និងសុខ ច័ន្ទរស្មី។ ប៉ុន្តែនៅចុងម៉ោងក្រុមលីកស្ម័គ្រចិត្តជប៉ុនលេងបានយ៉ាងល្អរហូតទម្លាយសំណាញ់ទីកម្ពុជាវិញពីរគ្រាប់នៅចុងម៉ោងហើយ។ ចប់តង់ទីពីរ ក្រុមទាំងពីរបានស្មើគ្នា ២-២។
ការប្រកួតនេះពិតជាសំខាន់ណាស់សម្រាប់ជម្រើសជាតិកម្ពុជាដើម្បីស្វែងការឡើងចំណាត់ថ្នាក់នៅ FIFA Ranking និងត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ Suzuki Cup នៅប្រទេសឡាវក្នុងខែតុលាខាងមុខ។ ថ្ងៃទី១៨ ខាងមុខក្រុមកម្ពុជានឹងធ្វើដំណើរទៅប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី មុនទៅចិនតៃវ៉ាន់បន្តទៀត៕
អត្ថបទ៖ ជាន ចាន់រ៉ា