ឡើង​លើ​ដើមឈើលក់​ក្រលៀន ​​ផ្អើល​ពេញ​​មន្ទីរពេទ្យ

  • 2014-12-09 17:19:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ដែល​គេ​​មិន​​​ស្គាល់​អត្តសញ្ញាណ វ័យ​៣០​ឆ្នាំ​ម្នាក់ បាន​ឡើង​លើ​ដើម​ឈើ​ក្បែរ​មន្ទីរពេទ្យ​មួយ ក្នុង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​សុក្រ ដើម្បី​ប្រកាស​​លក់​ក្រលៀន។

 

 

ក្រោយ​ឃើញ​​ករណី​ធ្វើ​ដោយ​បើក​ចំហ​នេះ ក្រុម​ពន្លត់​អគ្គិភ័យ និង​ប៉ូលិស​បាន​រត់​ទាំង​តក់ក្រហល់ ទៅ​កន្លែង​កើត​ហេតុ ដើម្បី​ដោះស្រាយ។ ជា​លទ្ធផល គឺ​បាន​បង្ក​ឱ្យ​មាន​ការ​ស្ទះ​យ៉ាង​កកកុញ ​ក្បែរ​មន្ទីរពេទ្យ​នោះ។ ​​

 

ក្រោយ​​មាន​ការ​បញ្ចុះបញ្ចូល​អស់​បី​ម៉ោង ក្រុម​សង្គ្រោះ​បាន​ប្រើ​រថយន្ត​ស្ទូច​​បុរស​នោះ​ចុះ។ សាក្សី​ប្រាប់​​សារព័ត៌មាន Sina News ថា បុរស​ដែល​នៅ​ត្រេតត្រត​ក្បែរ​មន្ទីរពេទ្យ​នេះ​និយាយ​ថា លោក​ចង់​លក់​ក្រលៀន។ ពេល​គ្មាន​អ្នកណា​ឆ្លើយ​តប លោក​បាន​ឡើង​ដើមឈើ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍។ ​ទោះយ៉ាងណាគេ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ថា លោក​លក់​ក្រលៀន​ដើម្បី​អ្វី​ឡើយ។

 

ការ​ជួញដូរ​ក្រលៀន​ខុស​ច្បាប់ នៅ​តែ​ជា​បញ្ហា​ក្នុង​ប្រទេស​ចិន ដែល​ជា​កន្លែង​ត្រូវ​ការ​សរីរាង្គ​ធំ​បំផុត។ អង្គការ​សុខភាព​ពិភពលោក ​បាន​ប៉ាន​ប្រមាណ​ថា មាន​ការ​ប្រតិបត្តិការ​ទីផ្សារ​ងងឹត​​ ពាក់ព័ន្ធ​ជួញដូរ​សរីរាង្គ​មនុស្ស ​ប្រហែល​ ១០ ០០០​ករណី កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ បើ​តាម​របាយការណ៍​​គេហទំព័រ The Guardian ឆ្នាំ​២០១២៕

 

 

 

ស្រី​​ស្អាត​​​អស់​ការងារ​ធ្វើ​ ព្រោះ​​តែថត​​វីដេអូ ​​និង​​រូប​​សិចស៊ីពេក​​

 

ខ្មោច​ឡាន​តម្លៃ​មហាសាល បែរ​ជា​ទុក​ចោល​ហាល​វាល​អស់៥​ទសវត្សរ៍

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Shanghaiist

អត្ថបទពេញនិយម