ស្រី​​ស្អាត​​​អស់​ការងារ​ធ្វើ​ ព្រោះ​​តែថត​​វីដេអូ ​​និង​​រូប​​សិចស៊ីពេក​​

  • 2014-12-07 17:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​បម្រើ​ការ​លើ​យន្តហោះ នៃក្រុមហ៊ុន​​អាកាសចរណ៍​ទួរគីឈ្មោះ​ Zuhal Sengul ត្រូវ​បានថៅកែ​​ម្នាក់ ​បណ្ដេញ​ចេញ​ពី​ការងារ ក្រោយ​​​​វីដេអូ ​រូបភាព​សិចស៊ី​របស់​នាង លេច​លើ​ YouTube និងទស្សនាវដ្ដី។ ​ថ

 

 

 

មិន​ពឹង​តែ​លើ​​ការងារ​នៅ​ ក្រុមហ៊ុន​អាកាសចរណ៍​ទួរគី នារី​វ័យ​៣១​ឆ្នាំ​មុខរបរ​​ជា​តារា​បង្ហាញ​ម៉ូដ​ ដើម្បី​រក​លុយ​ចិញ្ចឹម​ជីវិត។ ប៉ុន្តែ​ជា​អកុសល​​ ក្រោយ​រូប​សិចស៊ី​ច្រើន​សន្លឹករបស់​នាង​ ​ចេញ​លើ​ទស្សនាវដ្ដី​អ៊ីតាលី​ និង​លេច​វីដេអូ​​ចេញ​លើអ៊ីនធឺណិត នាង​ត្រូវគេ​​បញ្ឈប់ពី​ការ​ងារ។

 

​វីដេអូ​​របស់​នាងដែល​បានចេញ​លើ Youtube នោះ​ ​បង្ហាញ​ឱ្យ​ឃើញ​​ឈុត​គ្រឿង​ក្នុង និង​សាច់​ទ្រលុកទ្រលន់​គួរ​ឱ្យ​គ្រឺត​។ ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​ទួរគីបាន​ឱ្យ​ដឹង​ថា ទួរគី​​ស្ថិត​នៅ​ក្រោម​សម្ពោធ​អភិរក្ស​សាសនា ព្រោះ​មាន​ពួក​​ឥស្លាម​ក្នុង​ប្រទេស​ច្រើន ដែល​អាច​មាន​បញ្ហា​។

 

​លោក Atilay Aycin ប្រធាន​សហជីព Hava-Is labour របស់​ក្រុមហ៊ុន​អាកាសចរណ៍​ទួរគីថ្លែង​​ថា៖" គ្មាន​អ្នក​ណា​ម្នាក់​អាច​បដិសេធបាន​​ថា ទួរគី​​​ជា​ប្រទេស ​​​​អភិរក្ស​និយម ​និង​ប្រកាន់​​សាសនា​ខ្ជាប់ខ្ជួន​​ឡើយ"។ ​​

 

កាល​ពី​ឆ្នាំ​ទៅមិញ ក្រុមហ៊ុន​អាកាសចរណ៍​ប្រទេស​មួយ​នេះ បាន​ហាម​បុគ្គលិក​មិន​ឱ្យ​លាប​ក្រែម និង​ផាត់​មុខ​ចម្រុះ​ពណ៌។ ក្នុង​សេចក្ដី​ថ្លែង ក្រុមហ៊ុន​អាកាសចរណ៍​ដដែល​ថា៖ “ការ​​ផាត់​មុខ​បែប​សាមញ្ញ និង​មាន​ពណ៌​ព្រឿងៗ ត្រូវ​បាន​អនុញ្ញាត​ជូន​បុគ្គលិក​ផ្នែក​នេះ"៕

 

 

 
 
 

អាន ឈ្មោះ ‘គីម ជុង​អ៊ុន’​ មាន​តែ​មួយ​គត់​ ហាម​មិន​ឲ្យ​អ្នក​ផ្សេង​ប្រើ ចុច​ត្រង់​នេះ

អាន កូនក្រមុំ​វាយ​កូន​កំលោះ​មុន​ថ្ងៃ​ការ ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ជាង​២​ម៉ឺន​ដុល្លារ​ត្រូវ​លុបចោល ចុច​ត្រង់​នេះ

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Mirror