ដឹង​ថា Justin Bieber សព្វថ្ងៃ​ជួល​ផ្ទះ​គេ​នៅ​មួយ​ខែ​ៗ​ថ្លៃ​ប៉ុន្មាន​អត់?

  • 2014-12-11 15:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​ឆ្នាំ​នេះ​តារា​ចម្រៀង Justin Bieber បាន​ក្លាយ​ជា​តារា​វ័យ​ក្មេង​ដែល​អាច​រក​ចំណូល​បាន​ច្រើន​បំផុត​ក៏​ពិត​មែន ប៉ុន្តែ​បច្ចុប្បន្ន​តារា​សញ្ជាតិ​កាណាដា​រូប​នេះ​មិន​​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​ឡើយ ពោល​គឺ​គេ​កំពុង​រស់​នៅ​ផ្ទះ​ជួល។ ក៏​ប៉ុន្តែ​ផ្ទះ​ជួល​របស់​គេ​ក៏​មិន​ធម្មតា​ដែរ។

 

បើ​តាម​ប្រភព​ពី​សារព័ត៌មាន​ Daily Mail តារា​ចម្រៀង​វ័យ ២០ឆ្នាំ​រូប​នេះ​ ទើប​តែ​ប្ដូរ​ទៅ​រស់​នៅ​ផ្ទះ​ជួល​ថ្មី​​មួយ​ក្នុង​ទីក្រុង Los Angeles រដ្ឋ Carlifornia កាល​ពី​សប្ដាហ៍​មុន ដែល​មាន​​តម្លៃ ៥៩០០០ដុល្លារ​ក្នុង​មួយ​ខែ។ ស្ថិត​លើ​ដំបូល​អគារ​មួយ ផ្ទះ​ថ្មី​នេះ​មាន​ទី​ធ្លា​ទំហំ ៦០៧ម៉ែត្រការ៉េ មាន​បន្ទប់​គេង​ចំនួន ៦ ​បន្ទប់​ទឹក​ចំនួន ៧ មាន​អាង​ហែល​ទឹក​ និង​ទីធ្លា​សួន​ច្បារ​ដែល​អាច​មើល​ឃើញ​ទេសភាព​ទីក្រុង Los Angeles និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

 

តារា​ចម្រៀង​ប៉ុប​រូប​នេះ បាន​ចាកចេញ​ពី​ខុនដូ​ចាស់​ដែល​មាន​តម្លៃ ២៧០០០ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​ បន្ទាប់​ពី​មាន​ការ​ត្អូញត្អែរ​រាប់​ខែ​ពី​អ្នក​ជិត​ខាង។ អំឡុង​ពេល​៦​ខែ​ដែល​គេ​រស់​នៅ​ទីនោះ អ្នក​ជិត​ខាង​ជា​ច្រើន​បាន​ត្អូញត្អែរ​ការ​រំខាន​ដោយ​សំឡេង​អ៊ូអរ​ញឹកញាប់។

 

កាល​ពី​ឆ្នាំ​២០១២ ម្ចាស់​បទ "Boyfriend” រូប​នេះ ក៏បាន​ទិញ​ផ្ទះ​ផ្ទាល់​ខ្លួន​មួយ​ដែរ​នៅ​ទីក្រុង Calabasas រដ្ឋ California ក្នុង​តម្លៃ ៦,៥​លាន​ដុល្លារ ប៉ុន្តែ​​បាន​លក់​វិញ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤​នេះ បន្ទាប់​ពី​មាន​បញ្ហា​ជាមួយ​អ្នក​ជិត​ខាង​ដូច​គ្នា ៕

 

ទស្សនា​រូបភាព​ផ្ទះ​ថ្មី​របស់ Justin Bieber៖

 

 អានអត្ថបទ៖Justin សម្ញែង​ខ្សែ​មាសពេញ​ក ក្រោយរក​លុយ​បាន​ច្រើន​ជាងគេ ​ក្រោម​វ័យ៣០ឆ្នាំ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail