ឈុត​ខ្លី​បញ្ចេញ​គល់​ភ្លៅ និង​​ដើម​​ទ្រូង​របស់ Suzy ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជ្រួល​ច្របល់

  • 2014-12-09 23:10:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Suzy សមាជិក​ក្រុម miss A បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​សម្រាប់​អ្នក​លេង​អ៊ីនធឺណិត​ បន្ទាប់​ពី​រូបភាព​ដែល​តារា​ចម្រៀង​រូប​នេះ​ស្លៀក​សិចស៊ី​ត្រូវ​បាន​ចែកចាយ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម។

 

 

ក្នុង​រូបភាព​ទាំង​នោះ តារា​ចម្រៀង​ដែល​គេ​ធ្លាប់​តែ​ឃើញ​ស្លៀក​សំលៀកបំពាក់​ស្រគត់ស្រគំ​ធម្មតា បាន​បញ្ចេញ​ស្ទីល​ប្លែក​ជាមួយ​ខោ​ខ្លី និង​អាវ​វាល​ក្លៀក​ចំហ​ដើម​ទ្រូង​យ៉ាង​សិចស៊ី អំឡុង​ពេល​សម្ដែង​ក្នុង​កម្មវិធី "2014 Korean Music Wave” នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នា​ពេល​ថ្មី​ៗ​នេះ។

 

បន្ទាប់​ពី​សម្ដែង​ចប់ ស្រី​ស្រស់​វ័យ​២០ឆ្នាំ​រូប​នេះ បាន​បង្ហោះ​រូប​មួយ​សន្លឹក​លើ Instagram ដោយ​សរសេរ​ភ្ជាប់​ជា​ភាសា​ចិន​ថា "អរគុណ​អ្នក​គ្រប់​គ្នា​ខ្លាំង​ណាស់"។

 

បណ្ដា​អ្នក​លេង​អ៊ីនធឺណិត​បាន​បញ្ចេញ​យោបល់​ផ្សេង​ៗ​ចំពោះ​ឈុត​សិចស៊ី​របស់​ Suzy ដូចជា "ហេតុ​អ្វី​បាន​ជា​នាង​មិន​ស្លៀក​ពាក់​បែប​នេះ​ពេល​សម្ដែង​នៅ​កូរ៉េ?” “Suzy គឺ​ជា​ស្រី​ស្អាត​មែនទែន" “ខ្ញុំ​ចង់​មើល​ការ​សម្ដែង​មួយ​នេះ​របស់ Suzy” ជា​ដើម។

 

​ការ​ប្រគំ​តន្ត្រី "2014 Korean Music Wave in Beijing” នេះ​​ត្រូវ​បាន​ចាក់​ផ្សាយ​លើ​ទូរទស្សន៍ MBC កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ដោយ​ក្រៅ​ពី​ miss A មាន​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ទៀត​បាន​ចូលរួម​ដូចជា Girls' Generation, EXO, T-ara, Infinite, SISTAR, BEAST, 2PM,...៕

 អានអត្ថបទ៖៨​រឿង កក្រើក​រញ្ជួយ​ពិភព​សិល្បៈ KPOP នៅ​ឆ្នាំ​២០១៤

អានអត្ថបទ៖Suzy ១០​សន្លឹក​​ថ្មី​នេះ​ ឃើញ​ហើយ​មិន​សរសើរ​មិន​បាន

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo
អត្ថបទពេញនិយម