ធ្លាប់តែដឹងតម្លៃខ្លួនតារាៗសម័យបច្ចុប្បន្ន បើដឹងកាលទសវត្សរ៍ ៩០ វិញបានគួរឲ្យចង់សើច
- 2014-09-29 16:54:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែដឹងតម្លៃខ្លួនតារាៗសម័យបច្ចុប្បន្ន បើដឹងកាលទសវត្សរ៍ ៩០ វិញបានគួរឲ្យចង់សើច
ចន្លោះមិនឃើញ
១០០០-២០០០ដុល្លារ គឺជាតម្លៃខ្លួនតារាជួរមុខក្នុងសម័យបច្ចុប្បន្ន សម្រាប់ការសម្ដែងភាពយន្តមួយរឿងៗ។ ប៉ុន្តែបើក្រឡេកទៅមើលតម្លៃខ្លួនរបស់តារាល្បីៗក្នុងទសវត្សរ៍ ៩០ សម្រាប់ការសម្ដែងភាពយន្តមួយរឿងវិញ បានគួរឲ្យចង់សើច។
ប្រភពពីបុគ្គលដែលបានប្រឡូកទាន់សម័យកាលនោះ បានឲ្យដឹងថា គ្មានលុយដុល្លារសម្រាប់គិតឲ្យថ្លៃឈ្នួលរបស់សិល្បករ សិល្បការិនីក្នុងការសម្ដែងឡើយ គឺគិតជាមាសតែម្ដង។ "សម្រាប់តួឯក គឺតម្លៃខ្លួនពួកគេ ១តម្លឹង ឯតួរាយរងមាន ៧ជី ៥ជី ៣ជី តាមលំដាប់អីចឹងទៅ។ បើត្រូវរ៉ូវគ្នា គឺថ្លឹងមាសឲ្យតែម្ដង!"។ លោក យឹម សុសត្យា អ្នកគ្រប់គ្រងការផលិតនៅផលិតកម្ម Rock ថ្លែងទាំងសើចតិចៗផង។
រូបតំណាង(រូបភាពពីគេហទំព័រ អ្នកស្រីកែវ ច័ន្ទបូរណ៍)
លោក សត្យា បញ្ជាក់ថា មិនត្រឹមតែថ្លៃឈ្នួលរបស់សិល្បករទេ ប៉ុន្តែសម័យនោះ ការដោះដូរទំនិញ ឬសេវាផ្សេងៗទាំងអស់ ត្រូវដោះដូរដោយមាស ជំនួសឲ្យរូបិយប័ណ្ណដែលមិនទាន់កើតមាន ក្នុងនោះ មានដូចជាការទិញផ្ទះ ទិញអង្ករ ជាដើម។អត្ថបទ៖ អ្នកគ្រប់គ្រងការផលិតនៅ Rock ធ្លាប់ជាកុមារលក់ទឹកកកឈូសតាមកំពង់ចម្លង
ដោយសារទើបចាកចេញផុតពីរបបអាវខ្មៅ អ្វីៗទើបចាប់ផ្ដើម មិនត្រឹមតែរឿងតម្លៃខ្លួនរបស់តារាល្បីៗទេ ដែលស្ដាប់ទៅគួរឲ្យហួសចិត្ត។ លោក សត្យា ប្រាប់ថា រឿងទំនាក់ទំនងហៅតួឲ្យមកសម្ដែង រឹតតែគួរឲ្យហួសចិត្តថែមទៀត។
លោក ថា “សម័យឥឡូវមានទូរសព្ទហៅតួអ្ហេះ ប៉ុន្តែសម័យមុនអត់ទេ...ចង់ហៅតួណាម្នាក់ គឺត្រូវជិះម៉ូតូទៅហៅដល់ផ្ទះ ដូចតាឡូតូអីជាដើម ផ្ទះគាត់នៅស្ទឹងមានជ័យ គឺខ្ញុំជិះម៉ូតូទៅដល់ស្ទឹងមានជ័យហៅគាត់ និយាយទៅ ផ្ទះតួនៅដល់ណា ត្រូវជិះទៅដល់ហ្នុងតាហ្មង"៕
ចង់ដឹងតម្លៃខ្លួនតារាល្បីៗ២០១៤ ចុចទីនេះ...!
យ៉ាងម៉េចដែរច្បាស់នៅកនយើង...!!!
អត្ថបទ៖ ទារិកា