រូបថត​​មួយ​សន្លឹក​លក់​បាន​ជាង​៦លាន​ដុល្លារ បំបែក​កំណត់ត្រា​ពិភពលោក

  • 2014-12-12 15:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ឈ្មោះ​ថា Phantom របស់​អ្នក​ថត​រូប​អូស្រ្ដាលី Peter Lik បាន​បំបែក​កំណត់ត្រា​ពិភពលោក​ ក្លាយ​ជា​រូប​ថត​ថ្លៃ​បំផុត​ក្នុង​លោក ក្រោយ​លក់​បាន​ដល់​ទៅ​ ៦,៥លាន​ដុល្លារ​អាមេរិក។

 

រូប​ថត Phantom លក់​បាន​តម្លៃ ៦,៥លាន​ដុល្លារ​ (រូប​កាត់​ពី lik.com)

 

រូប​ថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ ថត​នៅ​រូង​​ភ្នំ​​នៅ​​ក្នុង​អន្លង់ Antelope Canyon រដ្ឋ​ Arizona សហរដ្ឋ​អាមេរិក។ វា​ជា​រូង​ដែល​កើត​ឡើង​ដោយ​សារ​ទឹក​ហូរ​កាត់​ថ្ម អស់​រយៈ​ពេល​រាប់​លាន​ឆ្នាំ​មក​ហើយ។

 

ក្រៅ​ពី​រូប​ថត​ដែល​លក់​បាន​ថ្លៃ​ជាង​គេ​បំផុត​នេះ លោក Peter Lik មាន​រូប​ថត​ដល់​ទៅ​៤សន្លឹក ក្នុង​ចំណោម​រូប​ថត​ថ្លៃ​ជាង​គេ​បំផុត​ទាំង​២០​ក្នុង​លោក។ រូប​៣សន្លឹក​ផ្សេង​ទៀត​នោះ មាន​រូបថត "Illusion” លក់​បាន​ ២,៤លាន​ដុល្លារ, រូបថត "Eternal Moods” លក់​បាន ១,១លាន​ដុល្លារ និង​រូបថត "One” លក់​បាន១លាន​ដុល្លារ។

 

លោក Peter Lik (រូប​កាត់​ពី southerncrossgalleries.com)

Peter បាន​ចំណាយ​ពេល​៣០ឆ្នាំ​មក​ហើយ ក្នុង​ការ​ដើរ​ថត​រូប​ស្អាតៗ​​នៅ​ជុំវិញ​ពិភពលោក។ អ្នក​ថត​រូប​ល្បីៗ​មួយ​ចំនួន​ទៀត​ដែល​អាច​ចូល​ក្នុង​បញ្ជី​រូប​ថត​ថ្លៃ​ជាង​គេ មាន​ដូច​ជា Andreas Gursky, Cindy Sherman និង Jeff Wall ជា​ដើម៕

 

ដោយ៖ សុខ សុវត្ថិ

ប្រភព៖ stuff, lik