​តារា​ K-Pop ​ក្លាយ​ជា​អ្នក​មាន​ ទាំង​ ១០​ ​នៅ​កូរ៉េ​ខាង​ត្បូង

  • 2014-12-12 21:53:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំ​ថា​ឡើយ​ទាល់​តែ​មាន​អាជីវកម្ម​ធំៗ​សម្រាប់​រក​ស៊ី​ ទើប​អាច​រុញ​ច្រាន​ឲ្យ​ក្លាយ​ជា​អ្នក​មាន​​ស្ដុកស្ដម្ភ​បាន​នោះ។ សូម្បី​តែ​តារា​ល្បីៗ​របស់​ K-Pop ទាំង​ ១០​ រូប​នេះ​ ដែល​បាន​ប្រឡូក​ខ្លួន​ក្នុង​វិស័យ​សិល្បៈ​មិន​យូរ​ប៉ុន្មាន​ផង​​​ ក៏​ក្លាយ​ជា​អ្នក​មាន​លុយ​ចាយ​មិន​អស់​ទៅ​ហើយ។

 

​ទោះ​បី​ពួក​គេ​ឈាន​ជើង​ចូល​ក្នុង​​ពិភព​ចម្រៀង​ ភាពយន្ត​​ ​សម្ដែង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ត្រឹម​មួយ​រយៈ​ពេល​ខ្លី​ក៏​ពិត​មែន​ ប៉ុន្តែ​អាជីព​ទាំង​អស់​នេះ​បាន​បង្កើត​ប្រាក់​ចំណូល​វាល់​លាន ​​ហើយ​អាច​ផ្លាស់​ប្ដូរ​ជីវិត​របស់​ពួក​គេ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ជាង​មុន​ ​ដល់​ថ្នាក់​ថា​ ​ចង់​ទិញ​អ្វី​ក៏​បាន​ ដូច​ជា​​ផ្ទះ​វិឡា​ រថយន្ត​ទំនើប​ ​និង​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន។

 

​ខាង​ក្រោម​នេះ​សុទ្ធ​តែ​តារា​ K-Pop ​ដែល​ជាប់​ចំណាត់​ថ្នាក់​ ជា​អ្នក​មាន​លុយ​ច្រើន​ច្រើន​ជាង​គេ​ ទាំង​១០​​នៅ​កូរ៉េ​ខាង​ត្បូង៖

 

១. Choi Siwon មក​ពី​ក្រុម​ចម្រៀង​ Super Junior ​បាន​ក្លាយ​ជា​តារា​មាន​ប្រាក់​ចំណូល​ច្រើន​​ជាង​គេបំផុត​ តាម​រយៈ​ការ​សម្ដែង​ ច្រៀង​ និង​ថត​វីដេអូ​ពាណិជ្ជកម្ម។ ​អាច​និយាយ​បាន​ថា​ Choi Siwon ជា​តារា​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ។

 

 

 

២. BoA Kwon ​ជា​តារា​ចម្រៀង​ K-Pop ​​ ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ​បំផុត​ ក្នុង​ចំណោម​តារា​ស្រីៗ​ផ្សេង​ទៀត។ នាង​មាន​ផ្ទះ​តម្លៃ​​ជាង​ ២៥​ លាន​ដុល្លារ​ ព្រម​ទាំង​មាន​របស់​មាន​តម្លៃ​​ជា​ច្រើន​​ទៀត។ កាល​ពី​ឆ្នាំ​ ២០០៧​ នាង​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៥​ ក្នុង​ចំណោម​តារា​ស្រី​ K-Pop ដែល​មាន​លុយ​ច្រើន។

 

 

 

៣. G-Dragon ​មក​ពី​ក្រុម BigBang មាន​អាជីព​ជា​​កវីនិពន្ធ​បទ​ចម្រៀង​ ផលិត​ករ​ ​និង​តារា​បង្ហាញ​ម៉ូដ​។ ​លុយ​ដែល​លោក​រក​បាន​សរុប​ស្មើ​ ៩​ លាន​ដុល្លារ​ហើយ​ តាម​រយៈ​ចម្រៀង​ និង​សួយសារ​ទំនិញ។

 

 

 

៤. PSY ក៏​ជា​តារា​ចម្រៀង​ធ្លាប់​ជាប់​លើ​កំពូល​តារាង​​ ដែល​មាន​ប្រាក់​ចំណូល​រាប់​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ​ដែរ។

 

 

 

៥. IU ​ជា​តារា​ចម្រៀង​ស្រី​វ័យក្មេង​ មាន​សំឡេង​ពីរោះ​ ​ បាន​ក្លាយ​ជា​អ្នក​មាន​ប្រាក់​ចំណូល​កប់​ពពក​ តាម​រយៈ​ការ​លក់​អាល់ប៊ុម​ទី​ ៣។

 

 

 

៦. Yoona សមាជិក​ក្រុម​មក​ពី​ Girl's Generation ដែល​មាន​​ប្រាក់​ចំណូល​មិន​​ក្រោម​ ២​ ពាន់​លាន​វ៉ុន ឬ​ស្មើ​នឹង​ ៩០៤៧៤០​ ដុល្លារ។ ​នាង​ទទួល​បាន​ប្រាក់​ច្រើន​បែប​នេះ​ តាម​រយៈ​ការ​ថត​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ប្រចាំ​ឆ្នាំ​។

 

 

 

៧. Lee Seung Gi អាច​រក​លុយ​បាន​ជាង​ ៩,៩​ លាន​ដុល្លារ​ បើ​គិត​មក​ត្រឹម​ឆ្នាំ​ ២០១១។

 

 

 

៨. Byung hun Lee ​មិន​ដែល​មាន​បំណង​ចង់​ធ្វើ​ជា​តារា​ភាពយន្ត​នោះ​ទេ​ ​ប៉ុន្តែ​ទី​បំផុត​លោក​ក៏​បាន​ក្លាយ​ជា​តារា​សម្ដែង​ក្នុង​ភាព​យន្ត​ហូលីវូដ​ "G.I. Joe” របស់​អាមេរិក​ ហើយ​អាច​រក​លុយ​បាន​រាប់​លាន​ដុល្លារ​ទៀត​ផង។

 

 

 

៩. ​Jaejoong, Yoochun, និង​  Junsu ​មក​ពី​ក្រុម​ចម្រៀង​ JYJ ​ម្នាក់ៗ​មាន​ផ្ទះ​មិន​ក្រោម​ខ្ទង់​លាន​ដុល្លារ​ ​ជា​ពិសេស​មាន​ទីតាំង​នៅ​ក្បែរ​គ្នា​ទៀត។

 

 

 

១០. Rain មាន​ឈ្មោះ​ពេញ​ហៅ​ថា​​ Jung Ji Hoon ​ដែល​មិន​សូវ​ជា​លេច​មុខ​ខ្លាំង​ប៉ុន្មាន​ទេ​ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ​ក៏​ដោយ​សារ​តែ​ជាប់​រវល់​សម្ដែង​រឿង​នៅ​ California ​សហរដ្ឋអាមេរិក។ ​ទោះ​ជា​យ៉ាង​ណា​ Rain នូវ​តែ​អាច​រក​ប្រាក់​បាន​ច្រើន​មិន​ស្ទើរ​ទេ៕

 

 

 

 

អាន Taeyang ឈ្នះ​ពាន​ពាន Superstar Award ខណៈ WINNER ឈ្នះ…

អាន ២០១៤​នេះ ក្រុម​ចម្រៀង​កូរ៉េ​មួយ​ណា​លក់​អាល់ប៊ុម​បាន​ច្រើន​ជាង​គេ?

 

ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ​ ​ប្រភព៖ koreaboo