មើលអាវុធឡាស៊ែររបស់អាមេរិកនេះ មានឥទ្ធិពលកម្រិតណា
- 2014-12-12 23:07:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលអាវុធឡាស៊ែររបស់អាមេរិកនេះ មានឥទ្ធិពលកម្រិតណា
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិក ដែលត្រូវគេស្គាល់ថាជាមហាអំណាចយោធាក្នុងលោក ទើបសាកល្បងដោយជោគជ័យនូវអាវុធប្រភេទថ្មីប្រើកាំរស្មីឡាស៊ែរ មានតម្លៃស្រាវជ្រាវរហូតដល់ទៅ ៤៤លានដុល្លារ។
អាវុធនេះត្រូវបានសាកល្បងកាលពីថ្ងៃពុធកន្លងទៅ ដោយកងទ័ពជើងទឹកអាមេរិកនៅឈូងសមុទ្រពែក។ នេះគឺជាប្រព័ន្ធអាវុធឡាស៊ែរដែលមានកម្លាំង ៣០គីឡូវ៉ាត់ អាចបាញ់កម្ទេចសត្រូវទាំងនៅក្នុងទឹក និងលើអាកាសយ៉ាងមានប្រសិទ្ធភាព។ វីដេអូនៃការសាកល្បង ត្រូវចេញផ្សាយដោយការិយាល័យស្រាវជ្រាវកងទ័ពជើងទឹក បង្ហាញពីឥទ្ធិពលឡាស៊ែរ កម្ទេចទូកនៅលើផ្ទៃសមុទ្រ និងយន្តហោះលើអាកាសគ្មានមនុស្សបើក ចំគោលដៅគ្មានភ្លាត់ឡើយ៕
សូមទស្សនាវីដេអូនៃការសាកល្បង៖ http://youtu.be/REHt44BuASk
ចុចអាន៖ អាវុធនុយក្លេអ៊ែរចិនកាន់តែខ្លាំង ពេលគ្រងតំណែងមហាអំណាចសេដ្ឋកិច្ច
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ telegraph