Rain យក​បទ Michael Jackson មក​សម្ដែង ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង

  • 2014-09-29 18:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​កម្មវិធី "Running Man" របស់​ទូរទស្សន៍ SBS ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ម្សិលមិញ​នេះ​ តារា​ចម្រៀង​ល្បី​របស់​កូរ៉េ​ខាង​ត្បូង Rain បាន​សម្ដែង​បទ​ចម្រៀង​មួយ​បទ​របស់​ស្ដេច​ចម្រៀង​ប៉ុប Michael Jackson បទ "Billie Jean" ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន ក៏​ដូច​ជា​ក្រុម​ការងារ​របស់​​គេ។

 

នៅ​ក្នុង​ការ​សម្ដែង​នេះ Rain មិន​មែន​ឡើង​មក​តែ​ម្នាក់​ឯង​នោះ​ទេ តែ​នេះ​ជា​ការ​សម្ដែង​លក្ខណៈ​ជា​ក្រុម​ ជាមួយ​តារា​ចម្រៀង​ និង​សម្ដែង​មួយ​ចំនួន​ទៀត​ រួម​មាន Krystal របស់​ក្រុម f(x), Yoo Jaesuk និង Kim Kibang។ ការ​សម្ដែង រួម​ជាមួយ​កាយវិការ​កំប្លែង​ៗ ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ក្រុម​គណៈកម្មការ​ចាប់​អារម្មណ៍ និង​កោត​សរសើរ​យ៉ាង​ខ្លាំង ហើយ​នៅ​ទី​បញ្ចប់​ក្រុម​របស់ Rain ក៏​ទទួល​បាន​ជយលាភី​ក្នុង​ការ​ប្រកួត​។ យ៉ាង​ណា​នេះ​មិន​មែន​ជា​ការ​ប្រឡង​ជា​លក្ខណៈ​ផ្លូវការ​នោះ​ទេ គឺ​គ្រាន់​តែ​ជា​ការ​រៀប​ចំ​ក្នុង​កម្មវិធី Running Man តែ​ប៉ុណ្ណោះ។

 

ថ្មី​ៗ​នេះ រឿង​ភាគ​ថ្មី​ "My Lovely Girl" ដែល​ Rain បាន​សម្ដែង​ជាមួយ​ Krystal បាន​ចាប់​ផ្ដើម​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ SBS កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា និង​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ទស្សនិកជន។

 

ទស្សនា​ការ​សម្ដែង​បទ "Bellie Jean” របស់​ Rain មើល៍ តើ​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​ដែរ?

http://youtu.be/gGNCPtXkzbo

អានអត្ថបទ៖ ផលិតផល​រក្សា​ស្បែក​ទាំង ៥ម៉ាក ​ដែល​តារា​ KPOP និយម​ប្រើ

 
 

Rain និង Krystal ក្នុង​រឿង "My Lovely Girl"

 

អានអត្ថបទ៖ ឈុត​ថើប​មាត់​ស៊ី​អារម្មណ៍​បំផុត​​ ទាំង​១០​ឈុត​ ក្នុង​រឿង​ភាគ​កូរ៉េ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ korea