សមាជិក​ក្រុម​ចម្រៀង​កូរ៉េ CNBLUE និង AOA នឹង​មក​កម្ពុជា​ដើម្បី​ថត​កម្មវិធី​ថ្មី

  • 2014-12-13 16:35:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និង​សម្ដែង​កូរ៉េ​ចំនួន ៦​រួប រួម​មាន​តារា​ចម្រៀង Kang Minhyuk សមាជិក​ក្រុម CNBLUE, តារា​ចម្រៀង Seolhyun សមាជិក​ក្រុម AOA, តារា​កំប្លែង Park Myung Soo រួម​ទាំង​តារា​សម្ដែង Lee Moon Sik, Shim Hye Jin និង Choi Jung Won នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា នៅ​ខែ​មករា ឆ្នាំ​ក្រោយ​នេះ​ដើម្បី​ថត​កម្មវិធី​ថ្មី​មួយ​របស់​ទូរទស្សន៍ KBS។

 

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ទូរទស្សន៍ KBS បាន​ប្រាប់​សារព័ត៌មាន​ TV Report កាល​ពី​ម្សិលមិញ​ថា "តារា​ទាំង ៦​រូប នឹង​ចូលរួម​កម្មវិធី​ថ្មី​ឈ្មោះ "Brave Family”។ ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៨ ខែ​មករា ខាង​មុខ​នេះ​ដើម្បី​ថត​វគ្គ​ដំបូង"។

 

គោលបំណង​នៃ​កម្មវិធី​ថ្មី​នេះ​គឺ​ចង់​បង្ហាញ​ពី​ការ​រស់​នៅ​របស់​គ្រួសារ​តារា​កូរ៉េ ក្នុង​នាម​ជា​ជនបរទេស​នៅ​ប្រទេស​ផ្សេង​ៗ និង​ការ​សម្រប​ខ្លួន​របស់​ពួក​គេ​ទៅ​តាម​របៀប​រស់​នៅ​នៃ​ប្រជាជន​ក្នុង​តំបន់​ទាំង​នោះ។​

 

កម្មវិធី​ថ្មី​នេះ នឹង​អាច​ចាក់​បញ្ចាំង​ចាប់​ពី​​ពាក់​កណ្ដាល​ខែ​មករា នៅ​រៀងរាល់​ថ្ងៃ​សុក្រ។ ​តែ​​ម៉ោង​ចាក់​​បញ្ចាំង​គឺ​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​នៅ​ឡើយ ៕

 

 អានអត្ថបទ៖ឈុត​ខ្លី​បញ្ចេញ​គល់​ភ្លៅ និង​​ដើម​​ទ្រូង​របស់ Suzy ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជ្រួល​ច្របល់

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi ,dkpopnews